ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក

 (បន្ទាយមានជ័យ) មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ មានភូមិទ័ពសៀម និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក និងលោក លោកស្រី អង្គភាព ពាក់ព័ន្ធ កងកម្លាំង និងប្រជាពរដ្ឋ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅបរិវេណវត្តសុវណ្ណារាមទ័ពសៀម។

ឆ្


លៀតក្នុងឱកាសនោះលោក អាង ណារិទ្ធ បានថ្លែងអំណអរគុណដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលកន្លងមករួមសហការជាមួយមន្ត្រីក្រុមការងារយើងក្នុងការចុះវាស់វែងលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥ដំណាក់កាល ប្រកបដោយទំនុកចិត្ត។ជាពិសេស សម្រាប់ក្បាលដីក្នុងភូមិទ័ពសៀម និងភូមិស្លក្រាម មានសរុបចំនួន៤០៣៥។ហើយក្បាលដីដែលអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)  មានសរុប៣៩១៤ក្បាលដី។





ជាមួយគ្នានោះលោក អាង ណារិទ្ធ បានធ្វើការសំណូមពរ៖១,សូមឱ្យអាជ្ញាធរស្រុកឃុំភូមិជួយផ្សព្វផ្សាយបំផុសបំផុលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធចូលរួមក្នុងសកម្មភាពការងារចុះបញ្ជីដីធ្លីនេះឲ្យបានច្រើនជាទីបំផុត។២,សូមឱ្យបងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិនេះហើយសូមថែរក្សាទុកដាក់ឲ្យបានល្អ និងត្រឹមត្រូវ៕



Powered by Blogger.