គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកបវេល...!

 បាត់ដំបង៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣៥នាទី​ នៅចំណុចកស្វាយ ភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដនិងម៉ូតូបណ្តាលអោយមនុស្សស្លាប់ម្នាក់ ។ 



លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ។បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាក់លេខ បាត់ដំបង 1AC-8858  អ្នកបើរបរឈ្មោះ ផាន វ៉ាន់ភុ ភេទប្រុស អាយុ៣៨ឆ្នាំ (ជនជាតិ វៀតណាម) រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) បានបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចផ្លូវកោងបានជ្រុលចង្កូតទៅបុកនិងរថយន្តមួយគ្រឿងដែលបើកបរច្រាសទិសគ្នាបណ្ដាលអោយម៉ូតូដួលនៅនិងកន្លែងកើតហេតុ ។ រថយន្តមានម៉ាកតូយ៉ូតាកាំម៉ារី (TOYOTA CAMRY) ពណ៍សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2A-2601 អ្នកបើកបរឈ្មោះ រើន សុខរឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិល្ហុង២ ឃុំស្ទឹងដាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេលបានបញ្ជាក់ថា អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្ដាំ ទើបជ្រុលទៅបុកនិងរថយន្តពេញទំហឹងតែម្ដង ។ បច្ចុប្បន្ន នគរបាលស្រុកបវេលបានយកមធ្យោបាយបង្ក និងវត្ថុតាងបាន យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធី ។



ចំណែកឯសាកសពជនរងគ្រោះ​ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕



Powered by Blogger.