ពិធីអបអរ៛សាទរខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា ..!
ឧត្តរមានជ័យ÷កាលពីព្រឹកថ្ងៃទី ២៩ខែធ្នូឆ្នាំ ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្ហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អញ្ជើញ ជាអធិបតីក្នុងពិធីអបអរ៛សាទរខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ។
ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នៃ នយោ បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៅទីតាំ ង វិមានឈ្នះ-ឈ្នះ ដែលទើបសាងសង់ថ្មីនៅលើកភ្នំ ២០០ ស្ថិតនៅបរិវេណភូមិជើងភ្នំ ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័នូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ អនុវត្ត ប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាការចងចាំនូវការបញ្ចប់ សង្គ្រាម ស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញ លេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ៕
Post a Comment