ឃាត់ខ្លួនស្ត្រី ២នាក់ បន្លំលួចខ្សែក និងលូកហោប៉ៅ ក្នុងពេលព្រះធម្មវនវាសី ចន្ទ មុនី សម្ដែងព្រះធម៌ទេសនា នៅស្រុកព្រៃនប់...!
ខេត្តព្រះសីហនុ ៖ក្រុមចោរដៃស្អិត មួយក្រុម បានធ្វើសកម្មភាលួចខ្សែ.ក លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តមកសម្តែងធម្មទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានស្ត្រី ២នាក់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា÷ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន ៖១. ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ឃុំព្រែកតា ស្រុកស្អាង ខេត្តកណ្ដាល។
២. ឈ្មោះ លក្ខណ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។
ដោយជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពលួចដោះខ្សែក របស់ក្មេងប្រុសម្នាក់ឈ្មោះ មិត ពិសាល អាយុ៤ឆ្នាំ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។ ក្រោយពីធ្វើសកម្មភាពរួច កម្លាំងនគរបាលស្រុកព្រៃនប់ ដែលកំពុងប្រចាំការយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង ។
៣.ឈ្មោះ កង ស្រីលក្ខណ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា១ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ បានធ្វើសកម្មភាពលូកដៃចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីលួចយកសម្ភារៈ ។ ពេលកំពុងធ្វើសកម្មភាព កម្លាំងនគរបាលយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង ។
វត្ថុតាងចាប់យក ៖ ខ្សែក ផ្លាកទីន ចំនួន០១ខ្សែ (មានតំលៃ២០០ដុល្លារ ជារបស់ជនរងគ្រោះ) និងទូរសព្ទដៃ ចំនួន០១គ្រឿង ម៉ាកOppo ពណ៌ខៀវ (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសុំណុំរឿងតាមនីតិវីធិច្បាប់ ៕
Post a Comment