សមត្ថកិច្ចនគរបាលស្រុកបាណន់បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនអ្នកប្រព្រឹត្តិប្រុស ស្រីចំនួន ០៧ នាក់ ..!

 បាត់ដំបង÷កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣  វេលាម៉ោង១៥​ និង​៣០នាទី នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេ​នីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកធ្វើការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន០៤នាក់មានឈ្មោះដូចខាងក្រោម៖

-ឈ្មោះ ផាត ម៉ាប់ ហៅបូក ភេទប្រុសអាយុ២៣ឆ្នាំ

២-ឈ្មោះ វណ្ណថន ទ្រីយ៉ានុត ភេទស្រី អាយុ២០ឆ្នាំ

៣-ឈ្មោះ យ៉ន ហេង ភេទប្រុស អាយុ១៩ឆ្នាំ

៤-ឈ្មោះ ទេព មករា ភេទប្រុស អាយុ២០ឆ្នាំ

អ្នកទាំង០៤នាក់មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

-ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖

- ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧១ថង់

- ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន

- សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

- ទូរស័ព្ទដៃចំនួន០៣គ្រឿង( ចាស់) ។



ឆ្លងតាមចម្លើយរបស់ជនសង្ស័យនិងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជ អាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចបានបន្តនីតិវិធី ដោយធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៣នាក់បន្ថែមទៀតគឺ៖

១- ឈ្មោះ ស៊ូ សីហា ភេទប្រុស អាយុ៣២ឆ្នាំ

២- ឈ្មោះ សែន ណន ភេទប្រុស អាយុ២៧ឆ្នាំ

៣- ឈ្មោះ រើម ថៃ ភេទប្រុស អាយុ២៩ឆ្នាំ ។

អ្នកទាំង០៣នាក់មានទីលំនៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន-ម៉ូតូចំនួន០២គ្រឿង-ទូរស័ព្ទដៃចំនួន០២គ្រឿង (ចាស់) ។ជាសរុបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀននៅក្នុងមូលដ្ឋានដែលសមត្ថកិច្ចបង្រ្កាបបានមានចំនួន០៧នាក់ ហើយ​មានគ្រឿងញៀនដែលច្រករំលែកបម្រុងចែកចាយមានចំនួន៧១កញ្ចាប់និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ផង។ច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងផងត្រូវបានឃាត់​ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអ នុ​វត្តតាមនីតិវិធី ច្បាប់៕

Powered by Blogger.