លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ ដឹកនាំកម្លាំងសាងសង់ដងទង់ជាតិថ្មី និងចាក់សាបនៅខាងមុខអាគារប៉ុស្តិ៍នៅក្រុងប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖ក្រៅពីកិច្ចការងារស្នូល កងកម្លាំងនគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ ធ្វើការអភិវឌ្ឍន៍ បន្ទាយ របស់ខ្លួនអោយបានស្អាតមានសណ្តាប់ធ្នាប់មានរបៀបរៀបរយល្អដើម្បីសម្រួលដល់ការធ្វើការ ជាក់ស្តែងចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង០៧នឹង៣០នាទី ព្រឹករហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងសាងសង់ដងទង់ជាតិថ្មី និងបានចាក់សាបនៅខាងមុខអាគារប៉ុស្តិ៍ក្បាលស្ពានប្រវែង១១×២៥=២៧០ម៉ែត្រការ៉េ កម្ពស់១តឹក ចំណាយថវិកាអស់ចំនួន២៧០០$ ថវិកាបានពីការឧបត្ថម្ភ ដែលមានឈ្មោះដូចខាងក្រោម៖ ១-/លោក សឿម សាអ៊ីម ប្រធាននាយកក្រុមហ៊ុនក្រែនដាយមិន ឧបត្ថម្ភចំនួន២០០$ ២-/ លោកឧត្តមសេនីយ៍ត្រី ហង្ស ម៉ៅ ឧបត្ថម្ភចំនួន១០០$ ៣-/លោកស៊ាន សុនិន្ទ អ្នកចាត់ការទូទៅក្រុមហ៊ុន Lucky៣៦៩ ឧបត្ថម្ភចំនួន៣០០$ ៤-/លោកលឹម យូវេង អាជីករ ឧបត្ថម្ភចំនួន២០០$ ៥-/ លោកអនុសេនីយ៍ទោ គៀត វាសនា មន្ត្រីប៉ុស្តិ៍ក្បាលស្ពាន ឧបត្ថម្ភ ចំនួន៥៥០$ ៦-/លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍ក្បាលស្ពាន ឧបត្ថម្ភ ចំនួន១០០$ ៧-/លោកវរសេនីយ៍ទោឈិន ឈាង មេបញ្ជាការរងទទួលការងារប៉ុស្តិ៍ក្បាលស្ពាន ឧបត្ថម្ភ ចំនួន៦៥០$ ក្រៅពីនោះជាថវិកាផ្លាល់ខ្លួនរបស់ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ ទាំងអស់ ការសាងសង់ រួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នៅវេលាម៉ោង១៦ និង៤៥នាទីល្ងាច ៕
Post a Comment