រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ បើកលឿនជ្រុលបុកម៉ូតូជិះឆ្លងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់
រាជធានីភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ខណៈពេលជិះម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើប ម៉ាកឡង់គ្រីស័រ បើកមកត្រង់លឿនបុកចំពាក់កណ្តាលម៉ូតូពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ។ ហើយបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣ ចំណុខមុខបុរីពិភពថ្មីគម្រោងទី១ លើផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពមានឈ្មោះ មាស គង់ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅខេត្តស្វាយរៀង។
បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ ឃើញហេតុការណ៍ខាងលើ បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសរងគ្រោះម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1AU-0075 ជិះចេញពីក្នុងភូមិតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុ បានជិះឆ្លផ្លូវ ស្របពេលមានរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជា R.S.1206 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយជនបរទេស៣នាក់ទៀត បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបោកក្បាល នៅនឹងផ្លូវស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានបន្តល្បឿន បើករត់គេចខ្លួនបាត់ស្រមោល ទាំងដែលដាច់ផ្លាកលេខជាប់នៅនឹងម៉ូតូ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចុះមកដល់ពិនិត្យជុំវិញទីតាំងរួច ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យកម៉ូតូជនរងគ្រោះទៅរក្សាទុក ចំណែកសពធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ហើយរថយន្តបង្កសមត្ថកិច្ច នឹងតាមស្រាវជ្រាវឃាត់ខ្លួន នៅពេលក្រោយដើម្បីយកមកចាត់ការទៅតាមច្បាប់៕
Post a Comment