មេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ នាំស្រីស្នេហ៍ឡើងឋានសួគ៌ ប្រពន្ធតាមទាន់ផ្អើលផ្ទះសំណាក់
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ត្រី ស៊ត សៃ នាយប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ ដែលជាប់ចោទនាំស្រីស្នេហ៍ឡើងឋានសួគ៌ ហើយត្រូវបានប្រពន្ធតាមទាន់ រួចក៏វា.យផ្អើលពេញផ្ទះសំណាក់ទាំងកណ្តាលយប់ បានបង្កឱ្យមានការភ្ញាក់ផ្អើលពេញសង្គមហេ្វសប៊ុកតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលទាំងកណ្តាលយប់ពេញក្រុងសៀមរាបនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នៅក្នុងក្រុងសៀមរាប ។
បើតាមប្រភពពីមន្ត្រីនគរបាលមួយរូប សូមមិនបញ្ចេញឈ្មោះបាននិយាយឱ្យដឹងថា ពួកគាត់មើលហ្វេសប៊ុក ក៏ឃើញគេបង្ហោះតាមអាក់ខោន Kung Sreymom ដង្ហោយរកភាពយុត្តិធម៌ ដោយមានរូបស្ត្រីម្នាក់មានរបួសស្នាមពេញផ្ទៃមុខ ហើយបានសរសេរថា «ប្រពន្ធលោក ស៊ត សៃ មេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ បាននាំគ្នាមកវា.យគាត់ បណ្ដាលឱ្យរបួសធ្ងន់»។
ពាក់ព័ន្ធករណីខាងលើនេះ គេសង្ស័យថា ជាទំនា.ស់ស្នេហាត្រីកោណ ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវចាត់ការទៅតាមផ្លូវច្បាប់ផងដែរ ។
ចំណែកស្ត្រីម្នាក់អាយុជាង៥០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបង្ហោះសារក្នុងសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា «បានដាក់ពាក្យនៅស្នងការដ្ឋាននគរបាលខេត្តរួចហើយ ប្ដឹងពីបទហិ.ង្សាដោយចេតនា ។ គាត់ក៏សូមសំណូមពរដល់សម្តេចពុក សម្តេចម៉ែ ជួយរកយុត្តិធម៌ឱ្យគាត់ផងដែរ»។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានមានប្រសាសន៍តាមតេឡេក្រាម នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា ករណីហិ.ង្សានេះ លោកកំពុងតែឱ្យមន្ត្រីជំនាញស៊ើបអង្កេត និងស្រាវជ្រាវតាមនីតិវិធី ប្រសិនបើស៊ើបអង្កេតគ្រប់ជ្រុងជ្រោយបាន៧០ទៅ៨០ភាគរយ លោកនឹងផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មានទាំងអស់ ។
ចំណែកលោកវរសេនីយ៍ត្រី ស៊ត សៃ នាយប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ មិនអាចសុំការបំភ្លឺជុំវិញករណីខាងលើបានទេ ព្រោះទូរស័ព្ទនៅក្រៅតំបន់សេវា ។
ទាក់ទងទៅនឹងករណីខាងលើនេះ សាធារណជន ចាំមើលថា តើថ្នាក់លើមានចំណាត់ការយ៉ាងណាដែរទៅលើលោកនាយប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ នេះ ៕
Post a Comment