នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្វើការឆ្លើយតបទៅការរិះគន់របស់មហាជននៅលើបណ្ដាញទំនាក់ទំនងសង្គម..!
បន្ទាយមានជ័យ÷ដូចពាក្យមួយឃ្លា ពោលថា អ្នកធ្វើតែងខុសពិត តែងខុសចិត្ត អ្នកចាំថា ÷មួយរយះនេះនៅបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា៣០ទៅ៤០នាទីធ្វើអោយ មហាជន យករូបភាពនោះទៅបង្ហោះវាយប្រហារតាមបណ្ដាញទំនាក់ទំនងសង្គមនានាដោយធ្វើឲ្យមានការភាន់ច្រឡំនិងមិនបានយល់ពីផលលំបាករបស់សមត្ថកិច្ចដែលខិតខំប្រឹងប្រែងសម្រួលការងារជូនបងប្អូនប្រជាពលរដ្ឋដើម្បីឲ្យមហាជនបានជ្រាបពីបញ្ហាកកស្ទះនេះនៅថ្ងៃទី 14 ខែធ្នូឆ្នាំ 2023 នេះនគរបាលច្រកពីអន្តរជាតិប៉ោយប៉ែតបានធ្វើការឆ្លើយតបទៅនឹងអ្នកលេងបណ្ដាញសង្គមឲ្យបានជ្រាបពីមូលហេតុពិតប្រាកដដែលកើតឡើងមានបញ្ហាពីចំណុច។
សូមស្ដាប់ការបកស្រាយរបស់មន្ត្រីប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត!សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដុ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ ជាពិសេសម្ចាស់គណនីឈ្មោះ"រ៉េត រ៉ន ស្រលាញ់សន្តិភាព"ដែលបានបង្ហោះរូបភាពប្រជាពលរដ្ឋឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែនឱ្យបានជ្រាបថា ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា៣០ទៅ៤០នាទី មូលហេតុបណ្ដាលមកពី ៖
១-ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ចេញទៅប្រកបរបរអាជីវកម្ម រួមទាំងពលករ កម្មករ និងសិស្សានុសិស្សជាដេីម ។
២-បច្ចុប្បន្នប័ណ្ណព្រំដែនមានបិទ QR CODE សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរចេញ-ចូល មានពេលខ្លះអុីនធឺណេតមានការរអាក់រអួល ធ្វើឱ្យមានការយឺតយ៉ាវក្នុងការស្គេនប័ណ្ណព្រំដែនចូលក្នុងប្រព័ន្ធ ។
៣-ចាប់ពីវេលាម៉ោង១៨:០០នាទីដល់ម៉ោង២១:០០នាទីយប់ ប្រជាពលរដ្ឋខ្មែរ-ថៃធ្វេីដំណេីរចេញពីប្រទេសថៃចូលមកកម្ពុជាមានចំនួនច្រើន ម៉្យាងវិញទៀតអនុវត្តតាមជំនាញអន្តោប្រវេសន៍តម្រូវឱ្យមន្ត្រីប្រថាប់ត្រាលេខកូដសម្គាល់លើប័ណ្ណព្រំដែនបន្ថែមទៀត ទើបបណ្ដាលឱ្យមានការកកស្ទះម្ដងម្កាល ។
ករណីនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរាយការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមម្ចាស់គណនីឈ្មោះ"រ៉េត រ៉ន ស្រលាញ់សន្តិភាព" និងសាធារជនទាំងអស់ មេត្តាជ្រាប ៕
Post a Comment