ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ជូនអន្តរជាតិ ពីការប្តេជ្ញាចិត្តលុបចោលគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០MW
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានប្រាប់លើឆាកអន្តរជាតិពីការប្តេជ្ញាចិត្ត លុបចោលគម្រោងរោងចក្រ អគ្គិសនី ដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយ រោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញនិងយុទ្ធសាស្ត្រមួយចំនួនទៀតដើម្បីទប់ស្កាត់និងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើង នៅក្នុងដំណើរទៅចូលរួមសន្និសីទកំ ពូលស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមយ៉ាងដូច្នេះថា៖«កម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការចូលរួមចំណែក ក្នុងការទប់ស្កាត់និងកាត់ បន្ថយការប្រែប្រួលអាកាសធាតុ ដោយបាននាំនូ វកាដូ ដែលជាយន្តការ និងយុទ្ធសាស្រ្តសំខាន់ចំនួន៧ ដាក់ជូន និងពិភាក្សាក្នុងសន្និសីទពិ ភពលោកនោះ»។
ឯកឧត្តមបន្ថែមថាយុទ្ធសាស្ត្រទាំង៧នេះ រួមមាន៖ ទី១.កម្ពុជាបានធ្វើការប្តេជ្ញាចិត្ត លុបចោល គម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយ រោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញ។ ទី២. ប្រទេសកម្ពុជាអភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមព លអគ្គិសនីស្អាត ១០០០មេហ្គាវ៉ាត់ ឱ្យបានមុនឆ្នាំ២០២៨។ ទី៣. រាជរដ្ឋាភិបាលកម្ពុជា តាមរយ ក្រសួងបរិស្ថាន បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពល វារីអគ្គិសនី និងថាមពលខ្យល់ ឲ្យបានដល់កម្រិត ៧០%។ ទី៤. យុទ្ធសាស្ត្រកម្ពុជាស្អាត តាមរយៈការ កាត់បន្ថយ ការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រ ជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើងបន្តបន្ទាប់។ ទី៥. យុទ្ធសាស្ត្រកម្ពុជាបៃតង តាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ចំនួន១លានដើម ក្នុងមួយឆ្នាំពង្រីក គម្របព្រៃឈើ បាន៦០%នៅឆ្នាំ២០៥០។ ទី៦. កម្ពុជាបន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផ លិតអគិ្គសនី ដោយប្រើធ្យូងថ្មនៅកម្ពុជា។និងទី៧.បន្តមិនអនុញ្ញាតឲ្យសង់វារី អគ្គិសនីកាត់ទន្លេមេ គង្គឡើយ។
ឯកឧត្តមលើកឡើងថាសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ផ្តើមបើកជាផ្លូវកា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានមេដឹកនាំរដ្ឋភាគីចំនួន១៩៦ប្រទេស បុគ្គលល្បីៗ អ្នកវិទ្យាសាស្រ្ត តំណាងអង្គ ការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រទេសអ្នកសង្កេតការណ៍ អ្នកសារព័ត៌ មានចូលរួម សរុបចំនួនជិត៧០០០០ ម៉ឺននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ត្រូវបានទទួលស្វាគមន៍ ដោយមេដឹកនាំពិភពលោក នៅលើឆាកសន្និសីទ។ បន្ទាប់មក សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវនៅCOP28 នាទីក្រុងឌុយបៃ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ជាមួយការ ប្ដេជ្ញាចិត្តរបស់កម្ពុជា លើសេចក្ដីប្រកាសជាសកល ស្ដីពីនិរន្តភាពប្រព័ន្ធស្បៀង វិស័យកសិកម្ម និងសកម្មភាពឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលបានផ្ដោតលើអាទិភាព ចំនួន៣រួមមាន៖ ទី១៖ ការលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន ដែលងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ទី២៖ ការតស៊ូមតិសម្រាប់សន្តិសុខស្បៀង និងសុខុមាល ភាពអាហារូបត្ថម្ភ សម្រាប់អ្នកដែលត្រូវការជំនួយជាពិសេស អ្នកដែលជួបប្រទះការខាតបង់ និងការខូចខាតពីគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ និងទី៣៖ ពង្រីកការអនុវត្តកសិកម្មឆ្លាតវៃ និងយុទ្ធសាស្ត្របញ្ចេញកាបូនទាប ជាធាតុផ្សំសំខាន់នៃការសម្របខ្លួន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ។
នៅក្នុងចំណោមបណ្តាប្រមុខដឹកនាំប្រទេសជាង១២០ ភាគីកម្ពុជា តំណាងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុម័តសេចក្តីប្រកាសរួមជាផ្លូវការ ស្តីពីប្រព័ន្ធស្បៀង ដែលមានភាពធន់និរន្តរភាព កសិកម្ម និងសកម្មភាពអាកាសធាតុ នៅក្នុងក្របខ័ណ្ឌនៃសន្និសីទ COP28។ សារៈសំខាន់នៃប្រកាស រួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្ត របស់រាជរដ្ឋាភិបាល ស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយកា របញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77 + China ក្នុងក្របខណ្ឌនៃ COP28 នៅក្នុងទីក្រុងឌូបៃ ដោយបានពិភាក្សានិងបង្ហាញជំហររួមមួយក្នុ ងការឆ្លើយតប ទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ លើពិភពលោក ដែលជាការតាំងចិត្តខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
សូមជម្រាបថាក្នុងឱកាសនៃសន្និសីទកំពូល COP28 នៅទីក្រុងឌូបៃនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើឯកសាររបស់ក្រុមប្រឹក្សា ស្តារអភិ វឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទីនិងភារកិច្ច សម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯក សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងអាទិភាពរបស់កម្ពុជា រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដាំដើមឈើ១លាន ក្នុង១ឆ្នាំ គឺសំដៅបង្កើន គម្របព្រៃឈើឲ្យបាន៦០%ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំក សិកម្មផងដែរ៕
Post a Comment