កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរនាតូចលេខ ៨៩១ បន្តចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងនៅក្នុងក្រុងប៉ោយប៉ែត!!!

 

បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤នៅវេលាម៉ោង០៧នឹង២៥នាទីព្រឹក។



លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន និងលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ

៨៩១បានចាត់តាំង ៖លោក អនុសេនីយ៍ទោ ឆុង ប៊ុនហេង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងចំនួន០៦នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ  ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍គ្រប់គ្រងពីចំណុចភូមិក្បាលកោះ ដល់ចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។




សូមបញ្ជាក់៖លោក អនុសេនីយ៍ទោ ឆុង ប៊ុនហេង  

នាយរងប៉ុស្តិ៍ក្បាលស្ពាន បានដឹកនាំកម្លាំងចំនួន០៦នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ  ចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងក្នុងការដើរល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយបានបញ្ចប់នៅវេលាម៉ោង០៨នឹង៣៥នាទីព្រឹកនាថ្ងៃខែដដែល។

Powered by Blogger.