សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ!

 


បន្ទាយមានជ័យ÷កាលពីថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២៤ អនុវត្តតាមយបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេ នីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុ សល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទ ល្មេីសសេដ្ឋកិច្ចលោកវរសេនីយឯក យី យក់សាន នាយកា រិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបា​លស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រចំណុចព្រែកស្ពត, កោះចេះ- កោះត្រស- កោះក្រង- និងកោះអ្នកតា(អតីតឡូត៍នេសាទលេខ២) ក្មុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ទទួលបានលទ្ធផលដូចខាងក្រោម៖

១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផលចំនួន០៥ករណី 

២-កាប់បំផ្លាញ និងដុតចោលនូវ៖     

-សាច់មងប្រវែង ៤,២០០ម៉ែត្រ     

-បង្គោលឈេីចំនួន ១,៨០០ដើម     

-ឡុកចំនួន ១២ឡុក     

-ព្រលែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម    

ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕




 

Powered by Blogger.