ស្ត្រីអភ័ព្វស្នេហ៍ម្នាក់ត្រូវបានប្ដីរត់ចោលប្អូនចងកលើផ្ទះធ្វើឱ្យគាត់អត់ជម្រកទទួលបន្ទុកចិញ្ចឹមប្អូនពិការអ្នកស្រុកអាណិតរៃអង្គាសគ្នាបីភូមិធ្វើផ្ទះឲ្យមួយ..,!
បន្ទាយមានជ័យ÷ទំនៀមទំលាប់ខ្មែរយើងតាំងដើមរៀងមក គឺតែងតែមានសាមគ្គី ភាព ល្អប្រសើរ ណាស់ចេះ ជួយ ទុក្ខធុរៈ គ្នា តែសម័យថ្មីនេះ មនុស្ស មួយចំនួន មានចរិត អាត្មានិយម គិតតែពីផលប្រយោជន៍ផ្ទាល់ ខ្លួនមិនខ្វល់ពី អ្នកដ៏ទៃឡើយតែមិនប្រាដកថា គ្មានមនុស្សល្អដែលស្រលាញ់និងចេះជួយគ្នានោះដែរយ៉ាងណាមិញស្ត្រីអភ័ព្វស្នេហ៍ម្នាក់ត្រូវបានប្ដីរត់ចោលប្អូនចងកលើផ្ទះធ្វើឱ្យគាត់អត់ជម្រកទទួលបន្ទុកចិញ្ចឹមប្អូនពិការអ្នកស្រុកអាណិតរៃអង្គាសគ្នា៣ភូមិធ្វើផ្ទះឲ្យមួយផងដែរ..។
អ្នកស្រីថោធូរអាយុ 33 ឆ្នាំរស់នៅភូមិ គោកលាភសង្កាត់ម្កាក់ក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យជាស្ត្រីមេម៉ាយកូនមួយប្ដីរត់ចោលនោះបានរៀបរាប់ថា÷ឆាក ជីវិត របស់ អ្នកស្រី ពិតជា លំបាកណាស់ ដោយសារ តែជីវិតខ្សត់ខ្សោយ រូបគាត់បានរសាត់អណ្តែតពី ស្រុកកំណើត នាមូលដ្ឋានខាងលើចេញទៅស៊ីឈ្នួល ជាកម្មករសំណង់នៅខេត្តស្វាយរៀងក៏បានជួបស្នេហ៍និងរួមរស់ជាមួយបុរសម្នាក់នៅខេត្តបាត់ដំបងក៏នាំគ្នាទៅស៊ីឈ្នួលគេនៅប្រទេសថៃដោយបង្កើតបានកូនប្រុស១ប្តីក៏រត់ចោលបាត់ឈឹងតែម្តង។
នៅពេលដែលអ្នកស្រីបានវិលត្រឡប់មកស្រុកកំណើតវិញស្រាប់តែជួបរឿងអកុសលមួយទៀត
ប្អូនប្រុសបង្កើតរបស់អ្នកស្រីដែលត្រូវបានប្រពន្ធរត់ចោលដែរនោះក៏បានគិតខ្លីចងកសម្លាប់ខ្លួននៅលើផ្ទះរបស់អ្នកស្រីថែមទៀត។
ធ្វើឲ្យអ្នកស្រីខ្លាចរអាមិនហ៊ានរស់នៅលើផ្ទះនោះទៀតឡើយហើយក៏បានឲ្យគេរុះរើចេញ។
តែអ្វីដែលគួរឲ្យគាត់សម្គាល់នោះគឺដោយមើលឃើញទៅការលំបាក។ណាមួយអ្នកស្រីត្រូវរ៉ាប់រងចិញ្ចឹមប្អូនជីដូនមួយ។ដែលជាជនពិការ ហើយឪពុកម្ដាយបានស្លាប់ចោលថែមទៀតនោះ។
បងប្អូនប្រជាពលរដ្ឋអ្នកជិតខាងមានការអាណិតអាសូរយ៉ាងខ្លាំងដោយពួកគាត់បានគៀងគ និងរៃអង្គារគ្នា។ទៅប្រជាពលរដ្ឋ 3 ភូមិដោយប្រមូលបានថវិកាជាង 3 លានរៀលសម្រាប់សាងសង់ផ្ទះថ្មីជូនអ្នកស្រីដើម្បីរស់នៅសមរម្យបងប្អូនប្រជាពលរដ្ឋបាន,សហការគ្នាជួយសាងសង់ផ្ទះស័ង្កសីទំហំ 4ម៉ែត្រ គុណនឹង 6 ម៉ែត្រប្រក់ស័ង្កសីជញ្ជាំងស័ង្កសី។
ទោះជាយ៉ាងណាបងប្អូនប្រជាពលរដ្ឋដែលនៅជិតខាងក្រៅពីរីអង្គារគ្នាសាងសង់ផ្ទះឲ្យស្ត្រីខាងលើរួចហើយគាត់ក៏បានអំពាវនាវសូមឱ្យសប្បុរសជននានាមេត្តាជួយ។ទ្រទ្រង់ជីវភាពគាត់ផងព្រោះថាបានជម្រកហើយតែនៅឡើយខ្វះស្បៀងអាហារប្រចាំថ្ងៃរូបគាត់មិនអាចចេញទៅរកស៊ីឈ្នួលជួលព័ទ្ធគេបានទៀតឡើយដោយសាររវល់មើលកូនតូចផងនិងប្អូនដែលមានជំងឺពិការផងដែ។
Post a Comment