លោកយឹម សំណាង អភិបាលរងខេត្ត ចុះសំណេះសំណាល ជាមួយ មន្រ្តីមន្ទីរ ធម្មការ និងសាសនា!

 

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃ១២ រោច ខែ មិគសិរ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោកយឹមសំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមៀមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្ត។



លោក  បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា ខេត្តបន្ទាយមានជ័យមានវត្តចំនួន ២៥៥វត្ត ក្នុងនោះព្រះសង្ឃសរុបទាំង២ គណៈចំនួន ៤២៤៣អង្គ ក្នុងនោះវត្តអ្នកមហានិកាយមានចំនួន ២៤៣វត្ត  ព្រះសង្ឃចំនួន ៤១២២អង្គ ភិក្ខុមានចំនួន  ១២៤២អង្គ  និងសាមណេរមានចំនួន ២៨៨០អង្គនិងនោះវត្តគណៈធម្មយុត្តិកនិកាយមានចំនួន ១២វត្តមានព្រះសង្ឃសរុបចំនួន ១២១អង្គ ភិក្ខុចំនួន  ៣៤អង្គនិងសាមណេរចំនួន៨៧អង្គ។ មន្ទីរធម្មការនិងសាសនាខេត្ត  បានបន្តសហការដោះស្រាយអធិករណ៍ជាមួយព្រះមន្ត្រីសង្ឃនិងគណៈដឹកនាំ ពាហិរសាសនា ដែលកើតមានឡើងក្នុងជួរសាសនានានា ឲ្យបានទាន់ពេលវេលា ពង្រឹងនូវការគ្រប់គ្រងនិងបន្តជំរុញការចុះបញ្ជីព្រះវិហារ ស្នាក់ការថ្វាយបង្គុំស៊ូរ៉ាវរបស់ ពាហិរសាសនា តែពុំទាន់មានច្បាប់និងនាំឲ្យមានកិច្ចសហការល្អរវាងអាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពជំនាញ។លោក  បៀវ ថាន បានបន្តថាវិស័យការងារធម្មការនិងសាសនាមិនត្រឹមតែធ្វើជាការគ្រប់គ្រងទៅលើវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តតែប៉ុណ្ណោះទេ មន្ទីរក៏បានគ្រប់គ្រងទៅលើការងារអភិរក្សសាសនា មានពុទ្ធសាសនាអ៊ិស្លាមសាសនា និងពុទ្ធសាសនាមហាយាន ការងារអនុវត្តបន្តមន្ទីរធម្មការនិងសាសនាខេត្តបន្តយកចិត្តទុកដាក់អនុវត្តការងារជាអាទិភាពរបស់ក្រសួង និងរដ្ឋបាលខេត្តនឹងចូលរួមសកម្មភាពផ្សេងៗ ជាមួយបណ្ដាអង្គភាពស្ថាប័ននានាដោយស្មារតីទទួលខុសត្រូវខ្ពស់ពង្រឹងគុណភាពការសិក្សារបស់ វ៉ាក់សាំងទាំងពុទ្ធិកបឋមសិក្សានិងពុទ្ធិកវិទ្យាល័យជាបន្តទៀតលោកយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការលើការងារវិស័យសាសនាអាចធ្វើឲ្យមានការរីកចម្រើនសុខដុមរមនារវាងគ្នានិងគ្នា ស្នាមផ្សេងៗដែលមានព្រះពុទ្ធសាសនាអ៊ិស្លាមសាសនាពីសាសនានិងសាសនាមហាយាន លោកអភិបាលរងខេត្តបានបន្តថា ការងារសាសនាមានសារៈសំខាន់ខ្លាំងណាស់លើបញ្ហាប្រពៃណីទំនៀមទម្លាប់បញ្ហាវប្បធម៌ជាតិបញ្ហាសាសនាក៏យ៉ាងណាគ្រប់គ្រងថែរក្សាប្រពៃណីវប្បធម៌ខ្មែរយើងឲ្យបានគង់វង្សយូរអង្វែងទុករួមគ្រប់គ្រង ទប់ស្កាត់រាល់ការរៃអង្គាសខុសច្បាប់ធ្វើឲ្យបាត់បង់នូវ សីលធម៌ព្រះពុទ្ធសាសនាដែលយើងព្រោះថានៅលើសកលលោកយើងនេះបានចាត់ទុកព្រះពុទ្ធសាសនាគឺជាសាសនានៃសុខសន្តិភាព។  ចុងក្រោយលោកអភិបាលរងខេត្តបានធ្វើការណែនាំជំរុញការងារចុះបញ្ជីដីវត្តជាលក្ខណៈប្រព័ន្ធ ដាច់ដោយដុំដើម្បីធ្វើប្លង់កម្មសិទ្ធិបន្តផ្សព្វផ្សាយអប់រំ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមដើម្បីបញ្ជ្រាបការអប់រំសីលធម៌ដល់ស្រទាប់មហាជនយុវជនទប់ស្កាត់អំពើហិង្សាក្មេងទំនើងការសេពគ្រឿងញៀនការជួញដូរស្ត្រីនិងកុមារ។




Powered by Blogger.