សាលាដំបូងខេត្តបន្ទាយមានជ័យបើកប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីសម្រួលកិច្ចការពាក់ព័ន្ធនីតិវិធីតុលាការ..!

 

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សាលាដំបូងខេត្តបន្ទាយមានជ័យបានបើកប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីសម្រួលកិច្ចការពាក់ព័ន្ធនីតិវិធីតុលាការដោយមានការចូលរួមពីសំណាក់នគរបាលយុត្តិធម៌មានកងរាជអាវុធហត្ថ។និងនគរបាលខេត្តបន្ទាយមានជ័យជាច្រើនរូប នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។




ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង-ស្រុក នាយប៉ុស្តិ៍រដ្ឋបាល កម្លាំងកងរាជអាវុធហត្ថ មន្ត្រីសាលាដំបូងខេត្ត សរុប១៦២នាក់។



កិច្ចប្រជុំនេះ មានរបៀបវរ:ចំនួន៦ គឺ

១-ផ្សព្វផ្សាយយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការ និងយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

២-ការបញ្ជូនដីកាផ្សេងៗ

៣-ការបង្ក្រាបបទល្មើស

៤-ការបង្កសំណុំរឿង

៥-ការចូលរួមក្នុងនីតិវិធីតុលាការ

៦-សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗផងដែរ៕




Powered by Blogger.