លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់​តាំង​តំណាង​នាំ​យក​អំណោយ​និង​ថវិកា​ជូន​ក្រុម​គ្រួសារ​សព​ស្រ្តី​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ស្វាយ​ចេក​ ដែលបន្សល់ទុក្ខកូនស្រីចំនួន៤នាក់

 

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ខែ​មករា​ឆ្នាំ​២០២៤លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នងការរង​ផែន​ការ​ងារ​ធន​ធាន​មនុស្ស​តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​បាន​នាំ​យក​អំណោយ​និង​ថវិកា​ដេីម្បី​ជួយ​រំលេក​ទុក្ខ​​ក្រុម​គ្រួសារ​សព​ស្រ្តីដែលស្លាប់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ស្ថិត​នៅ​ភូមិ​ផ្ចឹក​ ឃុំ​តាផូ​ ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ។ 




អំណោយ​រួម​មាន​:១,អង្ករ​ចំនួន៥០គីឡូ​ក្រាម​

២,ម្សៅ​ទឹក​ដោះ​គោ​ចំនួន​៧កំប៉ុង​,ដប​ទឹក​ដោះ​គោ​ចំនួន​៤,ខោ​ទឹក​នោម​ចំនួន​២ដុំ,ទឹក​សុទ្ធ​ចំនួន​មួយ​កេះនិងថវិការចំនួន៥០មុឺន​រៀល​.




ថ្លែង​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​លោកឧត្តម​សេនីយ៍​ត្រី​​ ​វង្ស​ វិត​ ស្នងការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​បាន​ពាំនាំ​ការ​ផ្តាំ​ផ្ញើ​ពី​សំណាក់​ ឧត្តមសេនីយ៍ទោ សិទ្ធិ​ ឡោះ​ស្នងការ​នគរ​បាល ខេត្ត​បន្ទាយមានជ័យ​​ ​និង​រូប​លោក​ផ្ទាល់​បាន​សម្ដែង​នូវ​ការ​រំលេក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួយ​ក្រុម​គ្រួសារ​សព​ចំពោះ​ការ​បាត់​បង់​ភរិយា​និង​ម្ដាយ​ជា​ទី​គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ដែល​ធ្លាប់​ផ្ដល់​ព្រហ្ម​វិហារធម៌​ដ៏​កក់​ក្ដៅ​ចំពោះ​ក្រុម​គ្រួសារ​កន្លង​មក៕



គួរបញ្ជាក់ផងដែរថាស្ត្រីរ ស្ត្រីដែលបានជួបឧបភេទគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នោះមានឈ្មោះ សៃ បូរី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក-ប្តីឈោះ ម៉ុយ ម៉ុល់ អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក មានកូន៤នាក់ ស្រីទាំងអស់ ហើយស្រី្តរងគ្រោះមានកូនភ្លោះ២នាក់ កើតទើបបាន១ខែកន្លះ។



Powered by Blogger.