សមាជិកគណ:កម្មការទី៣ រដ្ឋសភានិងជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ

 

បន្ទាយមានជ័យ÷នាថ្ងៃទី២៣ខែមករាឆ្នាំ២០២៤ ឯកឧត្តមខេង ស៊ុម អ្នកតំណាងរាស្ត្រ-សមាជិកគណ:កម្មការទី៣ ឬគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹកបរិស្ថាននិងអភិវឌ្ឍន៍ជនបទនៃរដ្ឋសភាក្នុងនាមឯកឧត្តមឡូយ សុផាត ប្រធានគណ:កម្មការ អមដំណើរដោយលោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធាននិងឧតុនិយមខេត្តបន្ទាយមានជ័យនិងសហការីបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ នាស្រុកក្រុងចំនួន៣ ភាគខាងលិចខេត្ត។



គម្រោងទាំង៣កន្លែងនេះ អនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម  សាងសង់ដោយក្រុមហ៊ុនគុមហូ(KUMHO) កូរ៉េនិងក្រោមឥណទានធនាគារអាហរណ នីហរ័ណកូរ៉េ.តាមរយ:ធនាអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទឹកប្រាក់រាប់រយលានដុល្លាសហរដ្ឋអាមេរិក។ព្រមទាំងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌសង្គ្រាមនិងសំណងផលប៉ះពាល់ ។


លោកយឹម ប៊ុនរ៉ុម បានអោយដឹងថា : យោងទិន្នន័យមន្ទីរនិងក្រសួងធនធានទឹកនិងឧតុនិយម គឺគម្រោងជួសជុលអាងទឺកនិងប្រព័ន្ធស្រោចស្រពមានចំនួន៣កន្លែង :

  ១ -អាងទឹកវាំងហែងស្ថិតនៅឃុំទួលពង្រស្រុកម៉ាឡៃ ដែលមាន :- មភ្លឺទំនប់អាង ប្រវែង ៦,២៣គម -ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា - បរិមាណទឹក ៧ .៩០០ .០០០ម៉ែត្រគូប - លទ្ធភាពស្រោចស្រពស្រូវវស្សា ២ .៦០០ហិតា និងស្រូវប្រាំងបាន២២០ហិចតា ។

២ - អាងទឹកពង្រនៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត ៖ - ភ្លឺទំនប់អាងប្រវែង ៧,០១គ - ផ្ទៃអាងមានទំហំ៣៤០ហិតា   - បរិមាណទឹក ៦ ៩០០ ០០០ម៉ែតហរគូប - លទ្ធភាពស្រោចស្រោពស្រូវវស្សា ២ ៥៧០ហិចតា។- និងស្រូវប្រាំង ២២០ហិចតា ។


និង ៣ - អាងទឺកកន្សែងនៅឃុំសឹង្ហស្រុកអូរជ្រៅ៖ - ភ្លឺទំនប់អាងប្រវែង ៧,១២០គម  - ផ្ទៃអាងមានទំហំ៨៣០ហិចតា  - បរិមាណទឹក ២២ ៨០០ ០០០ម៉ែត្រគូប- លទ្ធភាពស្រោចស្រពស្រូវវស្សា ៦ .៣៦០ហិតានិងស្រូវប្រាំង ១.៣១០ហិតា ។

ក្នុងនោះ ប្រឡាយដោះទឹកនិងស្រោចស្រពមានប្រវែងសរុប ៨៧,៦គម ។ សំណង់សិល្បការមានចំនួន ២០៧កន្លែង ។


លោកយឹម ប៊ុនរ៉ូម បានបន្តថា : មកទល់ថ្ងៃនេះ(ទី២៣ខែមករា)វឌ្ឍនភាពការងារ កំពុងអនុវត្តសម្រេចបាន ២០,៥៨% ធៀបទៅនឹងទំហំការងារនៃគម្រោងទាំងមូល ។


លោកបានបន្ថែមទៀតថា : ប្រព័ន្ធធារាសាស្ត្រនៅខេត្តបន្ទាយមានជ័យមានច្រើនប្រទាក់ក្រឡានៅប៉ែកខាងត្បូងនិងខាងកើតខេត្ត ។ប៉ុន្តែនៅប៉ែកខាងលិចនិងខាងជើងនៅពុំទាន់មានច្រើនទេ។

ផលវិបាកពីបញ្ហានេះនិងបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែបង្ការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មនិងកសិ-ឧស្សាហកម្មព្រមទាំងទឹកប្រើប្រាសប៉ុណ្ណោះទេ  ប៉ុន្តែវាថែមទាំងបង្កជាការរងគ្រោះដោយទឹកជំនន់នាំអោយខូចខាតលើច្រើនវិស័យស្ទើររាល់ឆ្នាំ នេះបើគិតពីឆ្នាំ២០០៩មក។


នាឱកាសនោះ  ឯកឧត្តមខេង ស៊ុម អ្នកតំណាងរាស្ត្រនិងជាសមាជិកគណ:កម្មការទី៣ នៃរដ្ឋសភាបានកោតសរសើរដល់ក្រុមហ៊ុនសាងសង់និងទីប្រឹក្សាបច្ចេកទេស ព្រមទាំងមន្ទីរ ក៏ដូចជាក្រសួងធនធានទឹកនិងឧតុនិយមដែលអនុវត្តគម្រោងបានតាមបទដ្ឋានបច្ចេគទេស និងស្របតាមផែនការ ។


ឯកឧត្តមខេង ស៊ុម បានថ្លែងបន្តថា : យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។


ក្នុងនោះប្រព័ន្ធធារាសាស្ត្រទាំង៣ ខាងលើ  នៅពេលស្ថាបនារួចនឹងផ្តល់ប្រយោជន៍ធំធេងដល់ប្រជាពលរដ្ឋនិងខេត្តបន្ទាយមានជ័យទាំងការកាត់បន្ថយគ្រោះមហន្តរាយពីគ្រោះទឹកជំនន់ ពីកត្តាប្រែប្រួលអាកាសធាតុ   និងជាពិសេសនឹងផ្តល់នូវទឹកប្រើប្រាស់  ទឹកស្រោចស្រពដំណាំទាំងរដូវវស្សានិងទាំងរដូវប្រាំង ៕





Powered by Blogger.