គួរឲ្យសោកស្តាយផ្ទះនិងទ្រព្យសម្បត្តិពលរដ្ឋ១គ្រួសារនៅឃុំសឿ ត្រូវអន្តរាយដោយសារទុស្សេខ្សែភ្លើង




បន្ទាយមានជ័យ :យ៉ាងហោចណាស់ផ្ទះមួយខ្នងទំហំ៩មx ៨មសង់អំពីឈើ ដំបូលប្រក់ស័ង្កសី មានពីរជាន់ ( ជាន់ផ្ទាល់ដីនិងជាន់លើ) ត្រូវបានអគ្គីភ័យលេបត្របាក់អស់៨០ភាគរយដោតសារទុស្សេឬឆ្លងចរន្តអគ្គីសនី។
ហេតុការណ៍នេះបង្ករអោយភ្ញាក់ផ្អើលឡើងកាលពី
វេលាម៉ោង០១និង.១០នាទីថ្ងៃទី១៥ខែមករាឆ្នាំ២០២៤     នៅភូមិតាម៉ៅឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។



ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ហូវ  ហូន ភេទប្រុសអាយុ ៦៣ឆ្នាំ មានបន្ទុកគ្រួសារ ៨នាក់ /ស្រី២នាក់ រស់នៅចំណុចដូចខាងលើ ។

វរសេនីយ៍ទោ ញូង សាម៉ន..អធិការរងនគរបាលស្រុកមង្គលបូរីបានអោយដឹងថា: អណ្តាតភ្លើងបានផ្តើមឆេះចេញពីគុបភ្លើង ដែលដាក់នៅជាន់ទី២ជ្រុងខាងក្រោយចំហៀងខាងឆ្វេង រួចក៏រាលដាលពេញផ្ទះជាន់ទី២ ទៀត ។
  លោកវរសេនីយ៍ស៊ិន ណារ៉ាក់.អធិការនគរបាលស្រុកមង្គលបូរីបានអោយដឹងថា : អគ្គភ័យនោះបានបង្កការខូចខាត : ១. ផ្ទះមួយខ្នងឆេះអស់៨០ភាគរយ ។ ២.មាស២ដំឡឹង( ខ្សែកចិញ្ចៀននិងបន្តោង) ។ 
៣.ប្រាក់បាតចំនួន ២៥.០០០បាត ប្រាក់ថៃ។ ៤. ទូរទស្សន៍ LED មួយគ្រឿង ។ ៥. ទូឈើដាក់សំលៀកបំពាក់ចំនួន៣គ្រឿង ។  
  ព្រមទាំងសំលៀកបំពាក់គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។ 
   ឬអាចវាយតម្លៃថា ការខូចខាតសរុបប្រហែល ៤០ម៉ឺនបាតឬជាង៤០លានរៀល ។



ឆ្លើយតបករណីនេះ អាជ្ញាធរមានសមត្ថកិច្ច រួមទាំងលោករ័ត្ន ដាស៊ីណង់.អភិបាលស្រុកមង្គលបូរី.លោកអភិបាលរង កម្លាំងផ្នែកសឹករងស្រុក អាវុធហត្ថស្រុក  ពិសេសបានប្រើប្រាស់កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំសឿចំនួន ១០នាក់ រថយន្តពន្លត់អគ្គីភ័យដែលមានទឹកមួយគ្រឿង ដឹកនបញ្ជាដោយលោកវរសេនីយ៍ទោ ញូង សាម៉ន អធិការរង បានគ្រប់គ្រងស្ថានការណ៍អគ្គីភ័យបាននៅម៉ោង០២និង១០នាទី ឬ១ម៉ោងក្រោយមក ។
     
ទោះជាយ៉ាងណាសមត្ថកិច្ចសន្និដ្ឋានថា÷ អគ្គីភ័យនេះ អាច បង្កមកពីទុស្សេឬឆ្លងចរន្តអគ្គីសនី ៕



Powered by Blogger.