ព្រះសមណៈភីរ័ត ប៉ោ សុខឿនត្រូវបានជ្រើសរើស ឱ្យទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែតជំនួសអន្ទិត ប៉ុក ចំរើនដែលស្រីក្មេងប្តឹងពីបទ រំលោភសេព សន្ទវ:...!

 

បន្ទាយមានជ័យ÷ក្រោយពី អន្ទិត ប៉ុក ចំរើន អតីតអនុគណ ក្រុងប៉ោយប៉ែតត្រូវបានលាចាកសិក្ខាបទ ដោយសារ ស្រីក្មេង ម្នាក់ ប្តឹងពីបទ រំលោភសេពសន្ទវ: ធ្វើអោយ  មានភាពច្របូកច្របល់ ហើយដើម្បីពង្រឹងនូវគុណភាពក្នុងការដឹកនាំគ្រប់គ្រងដោយព្រះសង្ឃឲ្យមានរបៀបរៀបរយ ព្រះមន្ត្រីសង្ឃខេត្តបានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានបើកកិច្ចប្រជុំបន្ទាន់មួយស្ដីពីការជ្រើសរើសព្រះអនុគុណក្រុងប៉ោយប៉ែតថ្មីជំនួសដោយត្រូវធ្វើការរៀបចំជ្រើសរើសរចនាសម្ព័ន្ធទៅតាមឋានានុក្រម គឺព្រះសមណៈភីរ័ត ប៉ោ សុខឿនឱ្យទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃនេះតទៅ។




លោក  បៀវ ថាន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំជ្រើសរើសនិងតែងតាំងព្រះមន្ត្រីសាលាក្រុងប៉ោយប៉ែតនៅថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើការដឹកនាំគ្រប់គ្រងបន្តទៀតព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នគឺត្រូវការវត្តមាននិងការចូលរួមទាំងសម្ភារៈ បញ្ញាញាណ ពីសំណាក់ព្រះតេជគុណគ្រប់ព្រះអង្គដើម្បីរួមគ្នាកសាងកម្ពុជាឲ្យក្លាយទៅជាសង្គមមួយគ្មានអំពើហិង្សាគ្មានការរំលោភសិទ្ធិសេចក្តីថ្លៃថ្នូរនិងរួមចំណែកធ្វើឲ្យសង្គមជាតិយើងមានភាពរឹងមាំប្រកបដោយចំណេះដឹងមានសីលធម៌គុណធម៌ចរិយាធម៌មានសាមគ្គី ជាដើម។ ព្រះវិជ័យមុនី ធុល សុធាព្រះមេគណខេត្ត និងលោកយឹមសំណាងអភិបាលរងខេត្តបានមានសង្ឃដីកានិងប្រសាសន៍ផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែតដែលត្រូវបានប្រកាសតែងតាំងនៅថ្ងៃនេះសូមរួបរួមគ្នារក្សានូវសុខសន្តិភាពសាមគ្គីផ្ទៃក្នុង រម្ងាប់អធិករណ៍ដែលកើតមានឡើងព្រោះថា សាមគ្គីភាពគឺជាចលករនៃសន្តិភាព កាលណាបើសង្គមមួយ មានសាមគ្គីភាពដើរលើគន្លងតូចចង្អៀត សង្គមនោះ នឹងទទួលសាមគ្គីផល ខ្សត់ខ្សោយ អត្តខាត់ តែបើសង្គមណាមានសាមគ្គីភាពល្អទូលំទូលាយប្រសើរសង្គមនោះ នឹងទទួលបាននូវសមិទ្ធិផលដ៏គាប់ប្រសើរ ដែរ។






Powered by Blogger.