សមត្ថកិច្ចចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ ស្រី០៥នាក់ (ជនជាតិវៀតណាម)គ្រឿងញៀនជាង១ គីឡូក្រាមនៅក្រុងបាវិត!!!

 


ខេត្តស្វាយរៀង៖អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២២-២៦ ខែមករា ឆ្នាំ២០២៤។


សមត្ថកិច្ច បានឲ្យដឹងថា កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងជួល និងចំណុចអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាសុីណូ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 




សមត្ថកិច្ច បន្តឲ្យដឹងទៀតថា លទ្ធផលបង្ក្រាប៖ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន១១នាក់ ស្រី០៥នាក់ (ជនជាតិវៀតណាម) 

  +ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន:

  - ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០៨,០៤ ក្រាម

 - ប្រភេទកេតាមីន ទម្ងន់ ៤៨៥,៤៥ ក្រាម

 - ប្រភេទ អុិចស្តាសុីទម្ងន់ ៣១១,៧៥មក្រាម

 - ប្រភេទ ហេរ៉ូអុីនទម្ហន់ ១,០៥ ក្រាម

 - មេតំហ្វេតាមីនគ្រាប់ទម្ងន់ ០,៧៩ ក្រាម

 - អុិចស្តាសុីគ្រាប់ទម្ងន់ ០,២៨ ក្រាម(សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤០៧,៣៦ ក្រាម(០១គីឡូ៤០៧,៣៦ក្រាម)

 - ជញ្ជីងថ្លឹងថ្នាំញៀន ០៨ គ្រឿង

 - ម៉ាសុីនអ៊ុតមាត់ថង់ ០១ គ្រឿង

 - អាវុធខ្លី០១ ដើម ម៉ាកឡុក បង់០១ គ្រាប់ ២៥ គ្រាប់

 - ទូរស័ព្ទ ១២ គ្រឿង

 - រថយន្ត ០១ គ្រឿង - ម៉ូតូ ០៥ គ្រឿង

 - ប្រាក់ដូល្លា ៨០០$

 - ថ្នាំអំពូល ១១ ដប

ព្រមទាំងឧបករណ៍ សម្ភារ:កែឆ្នៃ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។




បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕



Powered by Blogger.