សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ
បន្ទាយមានជ័យ៖កាលពីយប់ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្ត្រូវនឹងថ្ងៃទ៣០ ខែ មករា ឆ្នាំ២០២៤នេះដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ នឹងចេញល្បាតចល័តជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជា កម្លាំងវេនប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ត្រី វុទ្ធី វណ្ណថា អធិការរង ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីបង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ០៩៧៧៧៨០១៦៤ ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការជួយអន្តរាគមន៍នឹងបង្ក្រាបានទាន់ពេលវេលាផងដែរ។
Post a Comment