លោកវរសេនីយ៍ត្រី​ វុទ្ធី វណ្ណថា អធិការរង ក្រុង ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ​ដើម្បីបង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត..

 



បន្ទាយមានជ័យ៖កាលពីយប់ថ្ងៃអង្គារ ៥រោច​ ខែបុស្ស​ ឆ្នាំថោះបញ្ចស័ក​ ព.ស២៥៦៧​   ត្ត្រូវនឹងថ្ងៃទ៣០ ខែ​  មករា​ ឆ្នាំ២០២៤​នេះដោយមានការយកចិត្តទុកដាក់ពីលោក​ ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក​ សៅ​ សារឿន​ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ប៉ុស្តិ៍ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ នឹងចេញល្បាតចល័តជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។

លោកវរសេនីយ៍ឯក​ សៅ​ សារឿន​ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានបញ្ជា កម្លាំងវេនប្រចាំបញ្ជា​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ វុទ្ធី វណ្ណថា អធិការរង ចុះធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ​ដើម្បីបង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ  មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ០៩៧៧៧៨០១៦៤ ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការជួយអន្តរាគមន៍នឹងបង្ក្រាបានទាន់ពេលវេលាផងដែរ។



Powered by Blogger.