អធិការនគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការបង្ក្រាបទីតាំងល្បែងជល់មាន់ចល័ត ១កន្លែង
(ឧត្ដរមានជ័យ) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានពីបណ្ដាញសង្គម និងសាព័ត៌មានមួយចំនួនទៀត រាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ១៤៖០០នាទី លោកស្នងការ បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការបង្ក្រាបទីតាំងល្បែងជល់មាន់ចល័ត ១កន្លែង នៅចំណុចផ្ទះទុកចោលក្នុងចំការស្វាយ ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងយើងបង្រ្កាប និងដកហូតបានវត្ថុតាងរួមមាន៖ ជញ្ជីងថ្លឹងមាន់ចំនួន០១,ការ៉ុងហ៊ុំពទ្ធ័ធ្វើជារង្វង់មូលដើម្បីប្រជល់លេងមាន់(ស៊ុម)២២ការ៉ុង,ការ៉ងដាក់មាន់ចំនួន០៣,ក្រដាស់កត់បក្សីកីឡាចំនួន០៨,ទ្រុងដែកសំរាប់ក្រុងមាន់ចំនួន០១,ស្កុតសំរាប់ រុំខ្នាយមាន់ជាច្រើនដុំ។ ចំនែកអ្នកលេងបានរត់បាត់អស់ មុនពេលសមត្ថកិច្ចទៅដល់ ៕
Post a Comment