បញ្ចុះបឋមសិលាកសាអាគារ១ខ្នង៥បន្ទប់នៅវិទ្យាល័យរហាល ឃុំរហាល ស្រុកព្រះនេតព្រះ
បន្ទាយមានជ័យ÷នារសៀលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤នេះលោកស្រី រស់ សុផានីអភិបាលរងខេត្តតំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបញ្ចុះបឋមសិលា
កសាអាគារ១ខ្នង៥បន្ទប់នៅវិទ្យាល័យរហាល ឃុំរហាល ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យដែលផុសចេញពីទឹកចិត្តសប្បរស់ធម៏សាមគ្គីគ្នារវាងរដ្ឋបាលខេត្តស្រុកព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងមាតាបីតាអាណាព្រាបាល សិស្សនិងសប្បុរសជនជិតឆ្ងាយដើម្បីបំរើសង្គមជាតិ។
ដែលពិធីនេះក៏មានវត្តមានលោកលោកស្រីរដ្ឋបាលស្រុក កងកម្លាំងទាំងបីនៃស្រុកព្រះនេតព្រះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបីតាអាណាព្យាបាលសិស្សចូលរួម អបអរសាទរ។
លោកស្រី រស់ សុផានីអភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍បន្តថា៖រាជរដ្ឋាភិបាល ក៍ដូចក្រសួងអប់រំបានយកចិត្តទុកដាក់លើវិស័យអប់រំ ដូចអាគារសាលារៀនជាច្រើន ក្នុងប្រទេសក៍ដូចជានៅខេត្តបន្ទាយមានជ៍យ រីកដុះដាលច្រើនអនែក ដែលក្រសួងផ្ដល់ជូន រួមជាមួយអំណោយសម្ដេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី ព្រមទាំងសប្បរសជន។ហើយក្នុងពេលនេះ ក៍ជាការរួមចំណែកដ៍ធំធេងផងដែររបស់រដ្ឋបាលខេត្ត/ស្រុកព្រះនេតព្រះលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបីតាអាណាព្យាបាលសិស្ស និងសប្បរសជនជិតឆ្ងាយ រួមគ្នាសាងសង់អាគារសាលារៀន១ខ្នង៥បន្ទប់ ដែលនិងសាងសង់លើផ្ទៃដីទំហំ៩ ម៉ែត្រ គុណ៤០ម៉ែត្រ សាងពីបេតុង ប្រក់គ្បឿង ចំណាយថវិការជាង១០ម៉ីនដុល្លាអាមេរិក បន្ថែមលើសមិទ្ធផលដែលមានស្រាប់ក្នុងវិទ្យាល័យនេះស្របតាមកំណើនសិស្សានុសិស្សបច្ចុប្បន្ន និងធ្វើអោយមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងបន្ថែមទៀត។
លោកស្រី រស់ សុផានី សំណូមពរដល់សិស្សានុសិស្សខិតខំសិក្សារៀនសូត្រដើម្បីយកលទ្ធផលល្អប្រសើរ តបស្នងនិងការខិតខំរបស់លោកគ្រូអ្នកគ្រូ និងមាតាបីតាអាណាព្យាបាល ព្រមទាំងក្លាយជាកូនល្អសិស្សល្អ ពលរដ្ឋល្អ ជាសសរទ្រូងប្រទេសជាតិ។
សូមបញ្ជាក់ថា៖ វិទ្យាល័យរហាល មានអាគារ៣ខ្នង១៦ បន្ទប់ ក្នុងនោះមានបន្ទប់ទីចាត់ការ១បន្ទប់ បន្ទប់បណ្ណាល័១ បន្ទប់ពិសោធន៍១ បន្ទប់គ្រូបង្រៀនចំនួន ២៧នាក់ បង្រៀនពីថ្នាក់ទី៧ដល់១២ -មានសិស្សសរុប៦៦៥នាក់ ស្រី៣៥៦នាក់ ក្នុងទីធ្លាសាលាក៍បានរៀបចំសួនច្បារ ស្រស់ស្អាតរូបសំណាកព្រពុទ្ធរូប រូបសំណាក ភិរម្យភាសាអ៊ូ (ហៅងុយ)ជាដើម ដែលជាអំណោយអាជ្ញាធមូលដ្ឋាន សប្បរសជន និងមាតាបីតាសិស្ស៕
Post a Comment