កម្លាំងនគរបាលចុះធ្វើការបង្ក្រាបករណីជួញដូរ គ្រឿងញៀន (២គីឡូ៥៦ក្រាម)និងឃាត់ខ្លួនជនសង្ស័យ០២នាក់ជាជនជាតិវៀតណាមនៅក្រុងបាវិត!!!

 


ខេត្តស្វាយរៀង៖អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេងស៊ានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤វេលាម៉ោង១៥.៤៥នាទីកម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។




សមត្ថកិច្ច បានឱ្យដឹងថា លទ្ធផល:ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០២នាក់(ជនជាតិវៀតណាម) 

 ១.ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK

២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK

+ ចាប់យកវត្ថុតាងសម្ភារ:រួមមាន:

   - ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤ កញ្ចប់ ទម្ងន់ ២៥០០,៥៦ ក្រាម(២គីឡូ៥៦ក្រាម

  - សារធាតុគីមីផ្សំ ចំនួន០២ កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម

 - អាសុីត ០៩ ដប 

 - ម្សៅស្ងួតម៉ត់ ០១ គីឡូ

 - ក្រាមសូដ្យូម ០១ កញ្ចប់ធំ

 - ថ្នាំដបម៉ាក Makun ០៤ ដប

 - ឆ្នាំងចំហុយ សម្ងួតចំនួន០៣

 - បំពង់កែវជក់ ០៥

 - ទូរសព្ទ័ដៃ ០៣ គ្រឿង

 - លិខិតឆ្លងដែន ០៤ ក្បាល

 - អត្ត/ប័ណ្ណវៀតណាម ០៤ សន្លឹក

    ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។

  បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។



Powered by Blogger.