មន្ទីរពទ្យបង្អែកប៉ោយប៉ែត ទទួលបានរថយន្តគិលានសង្គ្រោះ១គ្រឿងពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េខាងត្បូង(KOICA)

 


បន្ទាយមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការប្រគល់រថយន្តគិលានសង្រ្គោះថ្មីសន្លាងចំនួន ០១គ្រឿងជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតដែលមានលោកវេជ្ជបណ្ឌិតឱក ទីណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតតំណាងមន្ត្រីសុខាភិបាលនិងគ្រូពេទ្យនៃ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត។




លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ថា: ដែលរថយន្តគិលានសង្រ្គោះម៉ាកHyundai Staria ផលិតផលកូរ៉េរនេះ ជាអំណោយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េខាងត្បូង(KOICA) តាមរយៈក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ក្នុងការបញ្ជូនអ្នកជម្ងឺអោយបានទាន់ពេលវេលា។




លោកវេជ្ជបណ្ឌិតឱក ទីណា តាងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោកប្រធានទីភ្នាកងារKOICA សម្រាប់អំណោយរថយន្តដ៏ថ្លៃថ្លានេះ។


ហើយលោកនិងសហការីនឹងប្រើប្រាសរថយន្តគិលានសង្គ្រោះនេះអោយចំគោលដៅសម្រាប់សង្គ្រោះជីវិតអ្នកជម្ងឺនិងលើកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ។


សូមរំលឹកថា កន្លងមកអ្នកគ្រប់គ្រង គ្រូពេទ្យនិងបុគ្គលិកនឍមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានបំពេញសេវាសុខាភិបាលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ ។


មើលឃើញការខិតខំនេះ ម្ចាស់ជំនួយពហុភាគី(អង្គការ សហភាពអ៊ឺរ៉ុប ) មិត្តបរទេស(ជប៉ុន ថៃ...) បានផ្តល់អំណោយជារថយន្តសង្គ្រោះ បរិក្ខារពេទ្យ អគារពេទ្យ ការបណ្តុះបណ្តាលជាបន្តបន្តបន្ទាប់ដើម្បីអោយមន្ទីរពេទ្យបង្អែកដែលគ្របដណ្តប់លោកតំបន់សេវាជាង១០ម៉ឺននាកមួយនេះកាន់តែមានសមត្ថភាព គុណភាពបន្ថែមទៀត ៕



Powered by Blogger.