អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ 3 ប្រចាំខេត្តបន្ទាយមានជ័យម្នាក់រងការគំរាមកំហែងប៉ុនប៉ងមនុស្សឃាតនិងគំរាមកំហែងឲ្យលុបរូបភាពដែលថតជាប់ល្បែងស៊ីសង បាញ់អាប៉ោងនៅក្នុងភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែត..!

 






បន្ទាយមានជ័យ÷ កាន់តែសាហាវហើយក្រុមអ្នក លេង ល្បែង  នៅជាយដែន ថៃ ហ៊ានបើក លេងទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាច ញញើតច្បាប់  ចំណែកសមត្ថកិច្ច មិនហ៊ាន ចាប់  បណ្តោយ ធ្វើអោយក្រុមអ្នកញៀនល្បែង ទាំងនោះ ធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្ត រហូតហ៊ាន ទាញទ្វាបិទប៉ុនប៉ង់ធ្វើឃាតនិងគំរាមកំហែងអ្នកកាសែត ដែល លបចូលផ្តិតយករូបភាព ពួកគេដែលកំពុង បាញ់អាប៉ោងទៀតផង។



តាមប្រភពព័ត៌មានពីអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ត៍លេខ 3 ប្រចាំខេត្តបន្ទាយមានជ័យម្នាក់ដែលត្រូវបានក្រុមអ្នកញៀនល្បែងចោមរោមគ្រាគក្រក្រុមមួយកនិងបិទទ្វារប៉ុនប៉ងធ្វើឃាតនិងគំរាមកំហែងឲ្យលុបរូបភាព

ដែលរូបគាត់លោភលួចថតសកម្មភាពក្រុមអ្នកញាណល្បែងកំពុងបាញ់អាប៉ោងនៅលើទីតាំងផ្ទះរបស់ឈ្មោះជាងដែលមានអាសយដ្ឋាននៅភូមិសុខសាន្តហៅអូរខៃដនសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។កាលពីររសៀលថ្ងៃទីទី 4 ខែកុម្ភៈឆ្នាំ 2024។

ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា÷នៅមុនពេលមានភាពជម្រូងចម្រាស់នេះគឺអ្នកសារព័ត៌មានរូបនោះបានទទួលដំណឹងពីប្រជាពលរដ្ឋថានៅមូលដ្ឋានខាងលើមានក្រុមអ្នកញៀនល្បែងជាច្រើនតែងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងពពាក់ពពួននិងដោយរលូននៅផ្ទះឈ្មោះជាង ដោយពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ។

ប្រភពបានបន្តឲ្យដឹងទៀតថា÷នៅពេលដែលអ្នកយកព័ត៌មានយើងជិះកាត់មកផ្ទះនោះក៏ឃើញមានរថយន្តនិងម៉ូតូជាច្រើនគ្រឿងព្រមទាំងមនុស្សនៅក្នុងនោះកំពុងតែអង្គុយចាក់នឹងបាញ់មេអាប៉ោងពេលនោះអ្នកសារព័ត៌មានយើងបានព្យាយាមលោកលួចបង្កប់កាមេរ៉ាដើម្បីទូរសព្ទដើម្បីថតយកសកម្មភាពនោះនៅពេលងាកបកក្រោយក៏ឃើញឈ្មោះជាងដើរមកពីក្រោយនឹងកំហកសម្លុតអ្នកសារព័ត៌មានសុំមើលទូរសព្ទអ្នកសារព័ត៌មានយើងបានប្រកែកមិនឱ្យមើលក៏ត្រូវបានឈ្មោះជាងនោះក្របួចក៏អាវនិងបញ្ជាឲ្យបក្សពួកបិទទ្វាររបងដើម្បីប៉ុនប៉ងធ្វើមនុស្សឃាតដោយគំរាមកំហែងយកទូរសព្ទមកមើលនិងលុបរូបភាពដែលបានថតទាំងអស់ចេញ។

នៅក្នុងការចម្រោងកៀកក្របួចកនិងឆក់យកទូរសព្ទទៅលុបចោលនោះត្រូវបានអ្នករួមដំណើរជាមួយអ្នកសារព័ត៌មានបានសម្រុកចូល។ទៅជួយឃាត់។តែក្រុមពួកអ្នកញៀនល្បែងទាំងនោះមិនព្រមដោះលែងនោះទេរហូតទាល់តែលុបរូបភាពអស់ទើបពួកគេ។ព្រោះឲ្យចេញទៅវិញ។


ជុំវិញករណីប៉ុនប៉ងនិងគំរាមកំហែងមកលើអ្នកសារព័ត៌មាននេះក្រោយពីបាន។ចេញពីតំបន់គ្រោះថ្នាក់នោះអ្នកសារព័ត៌មានយើងក៏បានរាយការណ៍ទៅលោកអធិការ។នគរបាលក្រុងប៉ោយប៉ែតដើម្បីជួយអន្តរាគមន៍និងបង្ក្រាបល្បែងស៊ីសងនេះ។

លោកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតបានឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានយើងថាលោកកំពុងជាប់រវល់ទៅព្យាបាលជំងឺនៅឯទីក្រុងបាងកកតែលោកនឹងបញ្ជាឲ្យកូនចៅទៅមើលនិងបង្ក្រាបល្បែងស៊ីសងនោះមិនឱ្យមាននៅក្នុងមូលដ្ឋាននោះទៀតឡើយ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះមហាជនបានលើកឡើងថា÷ឈ្មោះជាងនេះគឺជាបុគ្គលម្នាក់ដែលជំនាញខាងធ្វើស៊ីដាក់ដែកឆក់ក្នុងមេអាប៉ោងដើម្បីកៀបស៊ីហើយអ្នកមានល្បែងជាច្រើនបានអស់ដីអស់ស្រែ។អស់ម៉ូតូឡានផងដែរ។កន្លងមកត្រូវបានអ្នកសារព័ត៌មាននៅក្រុងប៉ោយប៉ែតបានធ្វើការចុះផ្សាយជាញឹកញាប់ផងដែរតែបុគ្គលរូបនេះបានដូរទីតាំងរហូតពេលខ្លះដាក់ទីតាំងនៅ ភូមិនិមិត្តពីរខាងលិចផ្សារគត្តសតព្រំប្រទល់ស្រុកអូរជ្រៅ ពេឪលខ្លះទៅលេងនៅភូមិថ្មីខាងត្បូងដុងអារញ្ញដែលស្ថិតនៅក្នុងឃុំទួលពង្រស្រុកម៉ាឡៃ ហើយពេលខ្លះក៏បានផ្លាស់ទីមកលេងនៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតតែម្ដង។

ប្រជាពលរដ្ឋបានលើកឡើងថាសកម្មភាពរបស់ក្រុមអ្នកញៀនល្បែងទាំងនេះកាន់តែវសាហាវឡើងៗហើយដែលហ៊ានបិទទ្វារនិងប៉ុនប៉ងធ្វើស៊ីអ្នកសារព័ត៌មាន។ពួកគាត់ក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ទោសិទ្ធិរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យគួរតែអនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពនឹងមានវិធានការទប់ស្កាត់ក្រុមអ្នកញៀនល្បែងទាំងនេះដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ពួកគាត់បន្តទៀតថាល្បែងស៊ីសងជាប្រភព។អំពើចោរកម្មគ្រប់ប្រភេទអំពើហិង្សាក្នុងគ្រួសារនិងសង្គមផងដែរ៕


Powered by Blogger.