អនិជនខ្មែរកាណាដារងការចោទប្រកាន់ថាលួចធ្វើប្លង់រំលោភដីរបស់ពូមីងដែលនៅស្រុកខ្មែរ..!
បន្ទាយមានជ័យ÷ ភាពលោភលន់របស់មនុស្សមិនចេះចប់មិនចេះហើយនោះទេ យ៉ាងណាមិញបុគ្គល ២នាក់ ប្តី ប្រពន្ធ ជាអនិកជន រស់នៅ ប្រទេសកាណាដា រងការចោទ ប្រកាន់ ពី ពូ មីងសាច់ញាតិ ដែលរស់នៅស្រុកខ្មែរ ថាបាន ឃុបឃិត លួច ធ្វើ ប័ណ្ណកម្មសិទ្ធ រំលោភយក ដី របស់ពួកគាត់ដោយមិនខ្លាចធ្លាក់ នរក។
ដោយសារជួបភាពអយុត្តិធម៌ពួកគាត់បានសុំកិច្ចអន្តរាគមន៍ពី អាជ្ញាធរមានសមត្ថកិច្ចមិនបានលទ្ធផលនោះ នៅព្រឹកថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2024 នេះក្រុមគ្រួសារជនរងគ្រោះបានសំណូមពរឲ្យក្រុមអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយជូនថ្នាក់ដឹកនាំពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីថ្មីជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។
លោកតា សឹង វ៉ាន់នៀងអាយុ 78ឆ្នាំ រស់នៅ ភូមិ ចកសង្កាត់ព្រះ ពន្លា ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ បានរៀបរាប់ ប្រាប់ ក្រុម អ្នកសារព័ត៌មាន យើងថា÷ គាត់ពិតជាមានការឈឺចាប់ ខ្លាំងណាស់ មិនគួរណា មន្ត្រីជំនាញ នៃមន្ទីដែនដី នគរូបនិយកម្មនឹងសំណង់ ខេត្ត បន្ទាយមានជ័យ ហ៊ានចេញ ប័ណ្ណ កម្មសិទ្ធទាំងបំពានទៅ អោយ អនិកជន ដែលមិនមានឈ្មោះ នឹងរស់នៅលើដីនោះទាល់តែសោះដោយគ្រាន់តែប្តឹងទាស់មិនអោយចេញប្លង់អោយរូបគាត់ដែលកាន់កាប់ជាង20ឆ្នាំមកហើយតែអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺ មិនដល់២ខែផងស្រាប់តែមន្ត្រីជំនាញនៃមន្ទីរដែនដី នគរូបនិយកម្មនឹងសំណង់ខេត្តបន្ទាយមានជ័យចេញប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ (ប្លង់រឹង)ទៅឱ្យឈ្មោះ កែវ សារិត និង អៀងម៉ៅ ដែលរស់នៅប្រទេស កាណាដា ទៅវិញហើយដោយគ្រាន់តែបានប័ណ្ណកម្មសិទ្ធភ្លាម គេបាន បោះពាក្យសំដីថា៖ទុកពេលអោយរយះពេល៨ខែដើម្បីអោយលោកតានិងក្រុម គ្រសារ រើផ្ទះនឹងឥវ៉ាន់ចេញពីដីរបស់គេថែមទៀត។
លោកតាបានបញ្ជាក់ថា÷តាមពិតទៅ ដីដែលគាត់រស់នៅ រាល់ថ្ងៃដែលត្រូវបាន ក្មួយចិត្ត អប្រិយលួចធ្វើប្លង់ដី រំលោភយកនោះ គឺ រូបគាត់បានយកលុយ ថ្លៃបណ្ណាការ កូនស្រី ថ្លៃ(ទឹកដោះ)ចំនួន1500ដុល្លាអាមេរិក បានមកទិញដី កន្លែងនៅ ចំណុច ភូមិចក ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ បានទំហំ 1512ម៉ែត្រការ៉េ តាំងពីពីឆ្នាំ2001ដោយដាក់ឈ្មោះកូនស្រី របស់គាត់ឈ្មោះអានស្រីរ័ត្ន និង ធីប៊ុនធឿន លុះឆ្នាំ 2002 កូនស្រីលោកតានិងស្វាមីក៏បានទៅរស់នៅឯសហរដ្ឋអាមេរិកលោកតាក៏បានធ្វើលិខិតកាន់កាប់លើដីនេះបន្តរហូតមកដល់ឆ្នាំ 2019 ដែលមន្ត្រីជំនាញចុះវាស់វែងជាលក្ខណៈប្រព័ន្ធដើម្បីធ្វើបានកម្មសិទ្ធិជូនពលរដ្ឋនោះស្រាប់តែលេចមុខអានិកជនដែលជាក្មួយរស់នៅប្រទេសកាណាដាបានប្ដឹងទាស់មិនឲ្យមន្ត្រីជំនាញចេញបានកម្មសិទ្ធិឲ្យលោកតា
ដោយអះអាងថាជាដីទំនាស់តែក្រោយមកស្រាប់តែខាងមន្ត្រីជំនាញបានលួចចេញបានកម្មសិទ្ធិឲ្យទៅក្មួយប្រុសស្រីដែលនៅប្រទេសកាណាដានោះទៅវិញ។
ក្រោយពីបានកម្មសិទ្ធិនេះរួចមកក្មួយប្រុសចិត្តអប្រិយ។ពីរនាក់ប្ដីប្រពន្ធដែលជាអនិច្ចជននៅកាណាដានោះបានបោះពាក្យសម្ដីថាទុកពេលឲ្យលោកតានៅក្រុមគ្រួសាររយៈពេល 8 ខែត្រូវរុះរើផ្ទះនិងអីវ៉ាន់ចេញពីរដីរបស់គេ។
លោកតានិងក្រុមគ្រួសារកើតទុក្ខមិនសុខចិត្តដោយភាពអយុត្តិធម៌គេដណ្ដើមដីដែលគាត់រស់នៅស្រស់ៗបែបនេះ ថាតាមពិតទៅដោយក្តីអាណិតអាសូរ។បងស្រី(ដែលជាម្ដាយរបស់អនិកជននៅកាណាដា)ដែលគ្មានដីរស់នៅ លោកតានិងក្រុមគ្រួសារក៏បានសម្រេចចិត្តឲ្យខ្ចីដីដើម្បីឲ្យសង់ផ្ទះសម្រាប់រស់នៅដោយក្នុងឆ្នាំ 2005កូនស្រីរបស់លោកតាដែលនៅអាមេរិកក៏បានផ្ញើលុយមកឱ្យលោកតាដើម្បីសាងសង់ផ្ទះថ្មមួយល្វែងសម្រាប់រស់នៅ។
ចំណែកឈ្មោះ កែវសារិទ្ធ និង អៀងម៉ៅ ដែលរស់នៅប្រទេស កាណាដានោះក៏បានផ្ញើលុយមកសាងសង់ផ្ទះឲ្យម្ដាយសម្រាប់រស់នៅផងដែរ។លោកតានិងក្រុមគ្រួសារបានថ្លែងទាំងហួសចិត្តថាអំពើល្អរបស់គាត់និងក្រុមគ្រួសារបែរទទួលបានមកវិញនូវការតបស្នងប្រៀបដូចក្រពើល្មើសគុណដូច្នោះដែរ។ចុងក្រោយបែរជាក្មួយចិត្តអប្រិយ។ដែលបានទៅរស់នៅឯប្រទេសកាណាដាមានបានសុខសាន្តទៅហើយនោះបែរជាបកមកប្ដឹងដណ្ដើមដីរបស់លោកតាទាំងស្រុង។បែបនេះ។ជុំវិញករណីខាងលើនេះលោកតាក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាជួយរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ផង។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកយកព័ត៌មានយើងមិនមានលេខទំនាក់ទំនងទៅអនិច្ជនខ្មែរនៅកាណាដាដែលរងការចោទប្រកាន់ថាបានធ្វើប្លង់កម្មសិទ្ធិរំលោភយកដី។របស់លោកតាសឹង វ៉ាន់នៀងដែលមានវ័យ78ឆ្នាំនោះបានទេតែយើងនឹងរង់ចាំធ្វើការបកស្រាយបំភ្លឺនៅពេលក្រោយ។
ទោះជាយ៉ាទោះជាយ៉ាងណាមហាជនបានលើកឡើងថាភាពលោភលន់របស់មនុស្សមិនចេះចប់មិនចេះហើយនោះទេ។តួយ៉ាងដូចជាអនិកជនពីអ្នកប្ដីប្រពន្ធដែលរស់នៅប្រទេសកាណាដាដែលជាប្រទេសសំបូរសប្បាយរស់នៅសុខសាន្តហើយមិនគួរណាឡើយ។មកដណ្ដើមដីរបស់ឪពុកមានិងម្ដាយមីងដែលនៅស្រុកខ្មែរកំសត់វេទនាទៀតនោះឡើយ។
Post a Comment