មានករណីបុរសម្នាក់សង្ស័យខ្យល់គរ(ដេកស្លាប់ជនរងគ្រោះបានចូលដេកក្នុងផ្ទះក្រៅបន្ទប់តែម្នាក់ឯងនៅក្រុងក្រចេះ!!!
ក្រុងក្រចេះ ៖ នៅចន្លោះម៉ោង៥ទៀបភ្លឺ ថ្ងៃសៅរ៏ ទី២៤ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មានករណី ខ្យល់គរ(ដេកស្លាប់) ដោយជនរងគ្រោះមានឈ្មោះ កុច សុធារ៉ា ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅចំនុចកេីតហេតុខាងលេី។
តាមការផ្តល់ចំលើយរបស់ឈ្មោះ សារី សម្ផស្ស ត្រូវជាប្រពន្ធ យប់ថ្ងៃកេីតហេតុទី២៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២១នឹង២០នាទី ជនរងគ្រោះបានចូលដេកក្នុងផ្ទះក្រៅបន្ទប់តែម្នាក់ឯង រហូតដល់វេលាម៉ោងប្រហែល ៥ព្រឹក ខ្លួនបានដេីរចេញពីបន្ទប់ទៅហៅជនរងគ្រោះ(ប្តី) ដើម្បីអោយនិយាយទូរសព្ទ័ជាមួយឪពុកក្មេកប៉ុន្តែ ជនរងគ្រោះបានដេកស្លាប់បាត់ទៅហេីយ មិនដឹងស្លាប់ពីពេលណាទេ។
- ក្រោយពីពិនិត្យសាកសព និងប្រមូលពត៌មានជុំវិញកន្លែងកេីតហេតុ សមត្ថកិច្ចយើងអាចសន្និដ្ឋានបានថាៈ ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ។
- ក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។
Post a Comment