ក្រោយរងការចោទប្រកាន់ថាបានធ្វើប្លង់រំលោភលើដី ឪពុកមាដែលនៅស្រុកខ្មែរអនិកជនកាណាដាសុខចិត្តទិញសំបុត្រយន្តហោះកន្លះម៉ឺនដុល្លារដើម្បីមកធ្វើការបកស្រាយបំភ្លឺរកភាពយុត្តិធម៌....!

 

បន្ទាយមានជ័យ÷  កាលពីពេលថ្មីៗ កន្លងទៅនេះ នៅភូមិ ចក សង្កាត់ ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ បានផ្ទុះ រឿង យ៉ាង កក្រើក មានសារព័ត៌មាន ក្នុងស្រុក ព្រមទាំងទូរទស្សន៍ ផងបានផ្សព្វផ្សាយក្រោមចំណងជើង ថា÷អនិជនខ្មែរកាណាដារងការចោទប្រកាន់ថាលួចធ្វើប្លង់រំលោភដីរបស់ពូមីងដែលនៅស្រុកខ្មែរ។



ដោយមានការផ្តល់បទសម្ភាសន៍ពីក្រុមគ្រួសារ លោកតា សឹង វ៉ាន់នៀងអាយុ 78ឆ្នាំ រស់នៅ ភូមិ ចកសង្កាត់ព្រះ ពន្លា ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ដែលបានចោទ ប្រកាន់ថា÷មានអនិកជនខ្មែរ រស់នៅប្រទេស កាណាដាពីនាក់ប្តីប្រពន្ធឈ្មោះកែវ សារិត និង អៀងម៉ៅ  ត្រូវជាក្មួយ បានឃុបឃិត លួចធ្វើ ប័ណ្ណ កម្មសិទ្ធរំលោភយកដីរបស់គាត់ទាំងអយុត្តិធម៌ នឹងបានសំណូម សម្តេច តេជោ និង សម្តេច មហាបវរធិបតី ហ៊ុនម៉ណែត នាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ដោយគ្រាន់តែប្តឹងទាស់មិនអោយចេញប្លង់អោយរូបគាត់ដែលកាន់កាប់ជាង20ឆ្នាំមកហើយ។



ស្រាប់តែមន្ត្រីជំនាញនៃមន្ទីរដែនដី នគរូបនិយកម្មនឹងសំណង់ខេត្តបន្ទាយមានជ័យចេញប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុ (ប្លង់រឹង)

ទៅឱ្យអនិកជន ដែលរស់នៅប្រទេស កាណាដា ទៅវិញហើយដោយគ្រាន់តែបានប័ណ្ណកម្មសិទ្ធភ្លាម គេបាន បោះពាក្យសំដីថា៖ទុកពេលអោយរយះពេល៨ខែដើម្បីអោយលោកតានិងក្រុម គ្រសារ រើផ្ទះនឹងឥវ៉ាន់ចេញពីដីរបស់គេថែមទៀត។

គួរបញ្ជាក់ផងដែរថា÷គ្រាន់តែសារព័ត៌មានបានចេញផ្សាយភ្លាមកក្រើក ផ្ទុះកក្រើកលេចលឺដល់អនិកជន ខ្មែរ កាណាដា ក្តៅដូចបាយពុះ បានចំណាយថវិកាកន្លះម៉ឺនដុល្លាទិញសំបុត្រយន្តហោះពីកាណាដាដើម្បីបកស្រាយបំភ្លឺ រកភាពយុត្តិធម៌ ជួបផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤នេះ លោកស្រីអៀងម៉ៅ  និង លោក កែវ សារិត ដែលជា ស្វាមី បានអោយដឹងថា÷ ទី1 អ្នកស្រីនិងស្វាមីសុំធ្វើការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោកតាសឹងវ៉ាន់នៀងដែលបានចោទប្រកាន់ថារូបគាត់នឹងប្ដីបានឃុបឃិតជាមួយនឹងមន្ត្រីជំនាញធ្វើប្លង់កម្មសិទ្ធិលើដីគាត់ តាមពិតទៅគឺលោកតាសឹងវណ្ណនាងទៅវិញទេនៅពេលដែលក្រុមនិស្សិតវាស់វែងជាលក្ខណៈប្រព័ន្ធចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋគាត់ក៏បានវាស់វែងរួចដាក់ឈ្មោះខ្លួនឯងហើយក៏ត្រូវបានពួកយើងធ្វើការប្ដឹងទាស់និងបង្ហាញឯកសារទៅកាន់មន្ត្រីជំនាញ។



ពេលនោះមន្ត្រីជំនាញក៏បានលុបឈ្មោះលោកតា សឹងវ៉ាន់នៀងចេញនឹងដាក់ឈ្មោះអ្នកស្រីនឹងស្វាមី វិញ ដោយគេសម្អាងលើមានឯកសារគ្រប់គ្រាន់ ។

អ្នកស្រីបានបន្ត ឲ្យដឹងទៀតថា÷ក្នុងកំឡុងឆ្នាំ២០០១

ខែ៨ អ្នកស្រីនិងស្វាមី បានផ្ញើរលុយ ចំនួន៥០០០ដុល្លា ដើម្បីឲ្យឈ្មោះ ធី ប៊ុនធឿន ជាប្អូនជីដូនមួយរស់នៅសហរដ្ឋអាមេរិកដើម្បីឲ្យទិញដីនៅក្នុងស្រុកខ្មែរ។(ដែលក្រោយមកត្រូវក្លាយជាកូនប្រសាររបស់លោកតាសឹងវ៉ាន់នៀង)

លុះដល់ឆ្នាំ 2005 អ្នកស្រីក៏បានចុះមកទឹកដីកម្ពុជា។និងបានឲ្យលោកតាសឹងវ៉ានៀងជូនទៅធ្វើប្លង់កម្មសិទ្ធិនិងសាងសង់ផ្ទះចំនួន 2 ល្វែងឲ្យម្ដាយស្នាក់នៅមួយល្វែងនិងទុកជួលមួយល្វែងតែក្រោយមកក៏បានឲ្យលោកតាសឹងវ៉ាន់នៀងនឹងគ្រួសាររស់នៅលុះដល់ពេលនិស្សិតចុះវាស់វែងជាលក្ខណៈប្រព័ន្ធបែរជាលោកតានិងក្រុមគ្រួសារមានចិត្តលោភលន់ដាក់ឈ្មោះខ្លួនឯងទៅវិញ។

ទើបអ្នកស្រីនិងប្ដីធ្វើការប្ដឹងជំទាស់និងយកឯកសារទៅមន្ទីរជំនាញឲ្យគេប្ដូរឈ្មោះពីលោកតាសឹងវ៉ានៀងមកអ្នកស្រីវិញ។

ជាចុងក្រោយអ្នកស្រីនិងស្វាមីសុំធ្វើការឆ្លើយបំភ្លឺតាមរយៈសារព័ត៌មាននេះដល់សាធារណៈជនកុំឲ្យមានការភាន់ច្រឡំនិងគ្រាន់ចង់បានយុត្តិធម៌សម្រាប់ខ្លួនឯងប៉ុណ្ណោះពីមុនអ្នកស្រីនិងប្ដីមិនចង់ប្តឹងផ្ដល់អ្វីនោះទេដោយធ្វើការសម្របសម្រួលនៅសាលាសង្កាត់ព្រះពន្លាដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការតែភាគីលោកតាសឹងវ៉ាន់នៀងមិនយល់ព្រមទើបពេលនេះយើងសម្រេចចិត្តប្ដឹងតុលាការឲ្យជួយរកយុត្តិធម៌តែម្ដងដោយគ្មានការយោគយល់ទៀតឡើយ។


ដោយឡែកអ្នកស្រីឆាតសុជាចៅសង្កាត់ព្រះពន្លាបានឲ្យដឹងថា÷ដោយអនុវត្តតាម គោលនយោបាយរាជរដ្ឋាភិបាលក្នុងការបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការ នៅព្រឹកថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2024 នេះអ្នកស្រីក៏បានអញ្ជើញគូជម្លោះទាំងពីរភាគីជាលើកទី 2 មកកាន់សាលាសង្កាត់ព្រះពន្លាដើម្បីធ្វើការសម្របសម្រួលគ្នានឹងឈានទៅបញ្ចប់ទំនាស់ដោយយកគោលការណ៍ឈ្នះឈ្នះ ប៉ុន្តែដោយគូភាគីទាំងពីរនៅតែមិនព្រមបញ្ចប់ទំនាស់នេះនឹងចង់បន្តវែងឆ្ងាយ អ្នកស្រីថាពេលនេះហួសដែនសមត្ថកិច្ចរបស់សង្កាត់មានតែតុលាការទេដែលអាចផ្តល់យុត្តធម៌បាន។


ចំណែកលោកតាសឹងវ៉ាន់នៀង បានឆ្លើយតបថាលោករង់ចាំស្វាគមន៍ជានិច្ចចង់ប្ដឹងទៅដល់ណាក៏ប្តឹងទៅ មាសសុទ្ធមិនខ្លាចភ្លើង លោកតាចង់ឱ្យមានការស៊ើបអង្កេតទៅលើ ប្លង់ដី របស់ឈ្មោះកែវសារិត និងអៀងម៉ៅដែលលួចធ្វើនៅក្នុងឆ្នាំ 2005 ដែលមិនដឹងផ្ទេរសិទ្ធិពីណាមកហើយយកមកជំទាស់មិនឱ្យមន្ត្រីជំនាញចេញប័ណ្ណកម្មសិទ្ធិមកឲ្យលោកតាដោយអះអាងថាដីមានទំនាស់ភាគីណាក៏មិនអាចចេញប្លង់បាន។តែក្រោយមកបែរជាមន្ត្រីជំនាញចេញប័ណ្ណកម្មសិទ្ធិឲ្យឈ្មោះកែវសារិតនិងអៀងម៉ៅដែលជាអនិកជនរស់នៅកាណាដាទៅវិញ។

លោកតានៅតែអះអាងថាមិនបានដឹងឮរឿងឈ្មោះកែវសារិតនិងអៀងម៉ៅ ថាបានផ្ញើលុយ 5000 ដុល្លារឲ្យកូនប្រសារគាត់ទិញដីនោះឡើយ។

ព្រោះដីនេះលោកតាយកលុយបណ្ដាការចំនួន 1500 ដុល្លារទៅទិញនិងដាក់ឈ្មោះកូនស្រីនិងកូនប្រសារ

លុះឆ្នាំ 2002កូនស្រីនិងកូនប្រសារគាត់បានទៅរស់នៅសហរដ្ឋអាមេរិកនិងបានផ្ដាំផ្ញើឲ្យលោកតាកាន់កាប់លើដីនេះបន្តចុះនៅពេលដែលកូនមានឱកាសមកស្រុកខ្មែរនិងធ្វើការផ្ទេរសិទ្ធិមកឱ្យលោកតា  លោកតាបញ្ជាក់ថានៅក្នុងឆ្នាំ 2010 កូនស្រីរបស់លោកតានិងកូនប្រសាបានមកលេងស្រុកខ្មែរក៏បានធ្វើការផ្ទេរសិទ្ធិមកឲ្យលោកតាតែម្ដង។


ចំណែករឿងសាងសង់ផ្ទះលោកតានៅតែអះអាងថា÷កូនស្រីរបស់គាត់ដែលនៅសហរដ្ឋអារិកបានអោយសាងសង់១ល្វែងចំណែក ឈ្មោះកែវសារិត នឹងអៀងម៉ៅ ជាអនិកជនខ្មែរកាណាដាសាងសង់១ល្វែងអោយម្តាយគេរស់នៅ ហើយចំពោះរឿងថាលោកតាបានជូនទៅធ្វើប្លង់ក្នុងឆ្នាំ២០០៥នោះគឺជារឿងបំផ្លើសសុទ្ធសាត៕


Powered by Blogger.