ពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ..!


បន្ទាយមានជ័យ÷នារសៀលថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 24 នេះលោក ឧត្តមសេនិយ៍ ត្រីបោនប៊ិនមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបាន អញ្ជើញជាអធិបតិយភាពក្នុងពិធីប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅដែលពិធីនេះប្រព្រឹត្តទៅ នៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក អូរជ្រៅដោយមានការចូលរួមពីសំណាក់លោក តាន់ស្វាង ប្រធានក្រុមប្រឹក្សា ស្រុក លោកកែវ តារារស្មី អភិបាល ស្រុកអូរជ្រៅ អស់លោកលោកស្រីបញ្ជាការរង នាយទាហានពលទាហានមន្ត្រីរាជការជាច្រើនរូប។



យោងតាម សេចក្តីប្រកាស របស់ ក្រសួងកាពារជាតិលោកអនុសេនិយ៍ឯក  ហ៊ូ សារី  ពី មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទៅជា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោក អនុសេនិយ៍ឯក  ជា ពិសី ដែលត្រូវផ្ទេរភារកិច្ចពីមេបញ្ជាការកងរាជ អាវុធហត្ថ ស្រុកអូរជ្រៅទៅជាប្រធាន មន្ទីរ សម្ភារៈ បច្ចេកទេសនៃបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យវិញ។

លោក អនុសេនិយ៍ឯក  ជា ពិសី បានថ្លែងថា÷ក្នុងឱកាសដែលរូបបានកាន់ដំណែងជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអូរជ្រៅ នេះរូបលោក ក៏បានបំពេញភារកិច្ចយ៉ាងល្អដែលថ្នាក់ដាក់ជូនក្នុងនោះក៏បានជួយកិច្ចការ មនុស្សធម៌ សង្គ្រោះ ពលរដ្ឋក្នុងគ្រាអាសន្នដូចជា គ្រោះធម្មជាតិ ទឹកជំនន់ នឹងកាពារមណ្ឌល ចតាលីស័ក កូវីត១៩ ជាដើម។ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនិយ៍ត្រីបោនប៊ិនដែលបាន កសាងអគា មូលដ្ឋានកងរាជអាវុធហត្ថថ្មី១សម្រាប់បំរើការងាររបស់កងរាជអាវុធហត្ថស្រុកនេះផងដែរ។



ក្រោយពីបានទទួលតំណែងថ្មី លោក អនុសេនិយ៍ឯក  ហ៊ូ សារី  បាន ធ្វើឪការ ប្តេជ្ញាចិត្ត សាមគ្គីផ្ទៃក្នុងអោយបានល្អ បំពេញភារកិច្ច បំរើសង្គមជាតិ អោយបានល្អសាកសមទៅនឹងការផ្តល់ទំនុកចិត្តពីថ្នាក់លើ។

លោកកែវតារារស្មី អភិបាលស្រុក អូរជ្រៅបានថ្លែងកោតសសើរនឹងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការចាស់ដែលបានផ្លាស់តំណែងទៅនោះថាកន្លងមកមានការជួយសង្គមជាតិបានច្រើនអនេក ហើយលោក សង្ឃឹមថា មេបញ្ជាការថ្មីនឹងបន្តការខិតខំបំរើរពលរដ្ឋអោយបានល្អប្រសើរថែមទៀត។


ក្នុងឱកាសនោះដែរលោក ឧត្តមសេនិយ៍ត្រី បោនប៊ិនបានផ្តាំផ្ញើរដល់មេបញ្ជារការកងរាជអាវុធហត្ថស្រុកអូរជ្រៅ ថ្មីថា÷ ត្រូវតែអនុវត្តន៍តាមទិសស្លោករបស់ លោកនាយឧត្តមសេនិយ៍ សៅ សុខា ច្បាប់ត្រូវតែគោរព ប្រជាត្រូវតែបំរើ បទល្មើសត្រូវតែបង្ក្រាប ។

លោកក៏សូមរំលឹកដល់កងកម្លាំងទាំង៣ត្រូវមានការប្រុងប្រយ័ត្នព្រោះគ្រានេះជាតំណាក់កាលនៃកាវះកាត់មន្រ្តីជាច្រើនត្រូវបានបណ្តេញចេញពីតំណែងដោយសារល្មើសច្បាប់នេះផងដែរ។

ដូច្នេះមេបញ្ជារការស្រុកអូរជ្រៅត្រូវតែបំពេញភារកិច្ចអោយបានតាមការប្តេជ្ញាចិត្តនេះផងដែរ៕


Powered by Blogger.