លោកឧកញ៉ា ហង្ស សុីផា និងលោកជំទាវ ឧបត្ថម្ភដោយគូសគំនូសសញ្ញាចរាចរណ៍ក្នុងឱកាសចូលឆ្នាំចិន វៀតណាម...!
(បន្ទាយមានជ័យ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម បានឈានចូលមកដល់នេះនៅរសៀលថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2024លោកឧកញ៉ាហង្សស៊ីផា បានចំណាយថវិកាផ្ទាល់ខ្លួនឲ្យក្រុមការងារគូសគំនូសបែងចែកទ្រូងផ្លូវ មួយខ្សែដែលមានប្រវែង 300 ម៉ែត្រដែលស្ថាបនាដោយលោកឧកញ៉ា ហង្ស សុីផា និងលោកជំទាវ សោម រដ្ឋា ហង្ស សុីផា និងសប្បុរសជនដែលមានឈ្មោះថាផ្លូវសាមគ្គីជ្រុងខាងកើតផ្សារសិរីសោភ័ណ្ឌស្ថិតនៅក្នុងភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ចរាចរណ៍ ...។
នៅក្នុងឱកាសនោះដែរគេឃើញមានវត្តមានលោក លោកហឹលរ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកស្រីសុផលអភិបាលក្រុងសិរីសោភ័ណបានចុះទៅត្រួតពិនិត្យហ្នឹងដាក់កម្លាំងសមត្ថកិច្ចដើម្បីរៀបចំសណ្ដាប់ធ្នាប់សម្រួលនូវការងារនេះផងដែរ។
លោកឧកញ៉ាហង្ស៊ីផាបានឲ្យដឹងថា÷ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍មូលដ្ឋានពោលគឺកាលពី 25 ឆ្នាំមុនដោយមើលឃើញនូវការលំបាកមិនមានផ្លូវស្រួលលោកក៏បានចំណាយថវិការផ្ទាល់ខ្លួនស្ថាបនាផ្លូវមួយខ្សែដែលជ្រុងខាងលិចបេនឡានសិរីសោភ័ណ្ឌចាស់ចាក់ជាថ្នល់កៅស៊ូប្រវែង 300ម៉ែត្រ និងផ្លូវមួយខ្សែទៀតនៅចំណុចសាលាគរុកោសល្យប្រវែង 120 ម៉ែត្រនិងផ្លូវកាត់ទទឹង 80 ម៉ែត្រទៀតសរុបទាំងអស់ 500 ម៉ែត្រ។
ដោយចំណាយថវិកាសរុបអស់ជាង 30 ម៉ឺនដុល្លារក្នុងនោះហើយការបដិភាគរបស់ប្រជាពលរដ្ឋបាន 15.000 ដុល្លារ។
លោកឧកញ៉ាហង្ស៊ីផាបានបន្តឲ្យដឹងទៀតថា÷
លោកមានការសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលឃើញសមិទ្ធផលរបស់ខ្លួនដែលស្ថាបនាមានស្តង់ដាខ្ពស់អាចប្រើប្រាស់និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូរ។
ហើយនៅពេលថ្មីៗនេះផងដែរដោយឃើញផ្លូវមួយខ្សែនេះមានការមមាញឹកយ៉ាងខ្លាំងប្រជាពលរដ្ឋជិះឆ្លងកាត់ទៅផ្ទះនិងចូលផ្សារសិរីសោភ័ណជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនវៀតណាមផងលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីឲ្យក្រុមការងារធ្វើផ្លូវចុះមកគូសគំនូសបែងចែកទ្រូងផ្លូវដើម្បីសម្រួលចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
Post a Comment