ដេញតុងទីន ១០ ក្បាលនាំប្ដីប្រពន្ធរត់ចោលស្រុកម្ចាស់បំណុលអំពាវនាវឲ្យចូលខ្លួនមកដោះស្រាយ...!


 



បន្ទាយមានជ័យ÷ ពិតជាល្បិចខ្ពស់មែនប្តីប្រពន្ធ ១គូនេះ បានលួចធ្វើ ប៉ាស្ព័រ រៀបជើងព្រួលនាំគ្រួសារ ចាកចេញ ទៅរស់នៅក្រៅប្រទេស រួចជាស្រេច ហើយប្រើល្បិចដើរខ្ចីប្រាក់ និងលេងតុងទីនដេញបាន ជាច្រើនក្បាលបានប្រាក់ ១០ ម៉ឺនដុល្លា រួចរត់គេចខ្លួន បាត់ស្រមោលទុកអោយម្ចាស់បំណុល លំបាកវេទនា នឹងបានប្តឹង នគរបាលប៉ុស្តិ៍ រួមទាំងអាជ្ញាធរសង្កាត់កំពង់ស្វាយនឹងសុរិយោដីអោយជួយទប់ស្កាត់ការផ្ទេរកម្មសិទ្ធដីធ្លី នៅភូមិខ្លាកូនចាស់របស់ប្តីប្រពន្ធដែលជាប់បណ្តឹងខាងលើ។

ដោយសារតែអស់ភាពអត់ធ្មត់នឹងការរង់ចាំចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធនឹងការកោះហៅប្ដីប្រពន្ធទាំងពីរនាក់នេះឲ្យចូលខ្លួនមកដោះស្រាយរឿងបំណុលនោះនៅព្រឹកថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២៤នេះអ្នកស្រីង៉ែតលក្ខិណាជាអាជីវករលក់មាសនៅក្នុងផ្សារចំការគ បានពឹងពាក់ក្រុមអ្នកសារព័ត៌មានយើងឲ្យធ្វើការផ្សព្វផ្សាយដើម្បីជូនដំណឹងនេះទៅដល់ប្ដីប្រពន្ធទាំងពីរនាក់ដែលកំពុងតែគេចខ្លួនឲ្យចូលខ្លួនដោះស្រាយ។


ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ លោក ខៀវ ភារុន នាយប៉ុស្តិ៍នគរបាលសង្កាត់ កំពង់ស្វាយ  បានឲ្យដឹងថា÷ 

យោងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ ឈ្មោះ 

ង៉ែតលក្ខិណាបានប្រាប់ថា÷កាលពីរថ្ងៃទី ២៥ខែ តុលា ឆ្នាំ ២០២៣ឈ្មោះ សុខ សុជាតិ (ហៅ ចែបារាំង) ភេទ ស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់គ្រឿងអលង្ការនៅផ្សារចំការគរ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានលេងតុងទីនជាមួយខ្ញុំចំនួន

១០ក្បាល ដោយក្នុងមួយក្បាល៣ម៉ឺនរៀល ក្នុងមួយថ្ងៃគាត់ត្រូវបង់ចំនួន៣០ម៉ឺន(សាមសិបម៉ឺនរៀល) គាត់បានលេងជាមួយខ្ញុំបានចំនួនដប់ថ្ងៃ នៅថ្ងៃទីដប់ ១៥ខែវិច្ឆិកា ឆ្នាំ២០២៣(ពីរពាន់ម្ភៃបី) គាត់បានដេញយកទាំង១០(ដប់ក្បាល បានលុយសរុបចំនួន 10157$) (មួយម៉ឺនមួយរយហាសិបប្រាំពីរដុល្លារ) បន្ទាប់មកគាត់បានបង់លុយឲ្យជនរងគ្រោះដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយចាប់ពីរថ្ងៃទី ០៩ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្នគាត់មិនបានបង់លុយឲ្យនាងខ្ញុំទេ ដោយគាត់នៅជំពាក់លុយសរុបនាងខ្ញុំសរុបចំនួន 8625$ (ប្រាំបីពាន់ប្រាំមួយរយម្ភៃប្រាំ) ដោយរូបនាងខ្ញុំខំទាក់ទងទៅគាត់ដែរតែទាក់ទងមិនបានទើបរូបនាងខ្ញុំបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ។

សូមបញ្ជាក់ថា ទូរស័ព្ទរបស់ឈ្មោះ សុខ សុជាតិ

 (ហៅ ចែបារាំង) និងប្តីរបស់គាត់ ជនរងគ្រោះតេមិនចូលហើយឆាត និង ហ្វេសប៊ុករបស់នាងខ្ញុំគាត់បានប្លុកចោលអស់ហើយផ្ទះរបស់គាត់គឺទុកចោលគ្មានអ្នករស់នៅនោះទេ ។

លោកមេប៉ុស្តិ៍បានបញ្ជាក់ថា÷ដោយករណីនេះជាករណីគេចវេសមិនព្រមសងលុយវាផុតពីករណីរដ្ឋប្បវេណីហើយឆ្លងដល់ករណីព្រហ្មទណ្ឌទៅហើយហើយករណីនេះដែរបើតាមសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវទៅឃើញថាពីរនាក់ប្ដីប្រពន្ធខាងលើនេះមិនត្រឹមតែជំពាក់បំណុលជនរងគ្រោះតែម្នាក់នោះទេគឺមានម្ចាស់បំណុលជាច្រើនអ្នកទៀតសរុបជាទឹកប្រាក់មិនក្រោមពី  ១០ម៉ឺនដុល្លារនោះឡើយ។


ជុំវិញបញ្ហានេះដែរ។អ្នកស្រីក៏បានដាក់ពាក្យប៉ុណ្ណឹងទៅសាលាសង្កាត់កំពង់ស្វាយដើម្បីធ្វើការទប់ស្កាត់

និងសូរិយោដីដើម្បីទប់ស្កាត់ទប់ស្កាត់ក្បាលដីលេខ

១៣៦មួយកន្លែងរបស់ ឈ្មោះសុខ សុខជាតិ ភេទស្រី អាយុ ៣៣ឆ្នាំ និងប្ដីឈ្មោះ អ៊ុំ សោភ័ណ អាយុ ៣៦ឆ្នាំ

ដែលមានទីតាំងនៅភូមិខ្លាកូនចាស់ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទទឹងប្រវែង ៤ម៉ែត្រ បណ្តោយ ២០ម៉ែត្រ

ដែលមានព្រំប្រទល់៖

- ខាងជើងទល់និង ១៣៨

- ខាងកើតទល់និង ១៣៥

កុំអោយមានការផ្ទេរសិទ្ធឬកាត់កងទៅអោយអ្នកផ្សេងដោយសារ ប្តីប្រពន្ធទាំង២នាក់នេះមិនទាន់ចេញមុខមកដោះស្រាយបំណុលរួចរាល់។

ជុំវិញនេះដែរក្រុយអ្នក សារព័ត៌មាន យើងមិនអាចទំនាក់ទំនង សុំការបកស្រាយពីភាគី អ្នកនាងសុខ សុខជាតិ និង លោក អ៊ុំ សោភ័ណ ដែលជា ប្តីប្រពន្ធរងការចោទប្រកាន់ថាបានគេចវេសមុនសង់បំណុលគេបាននៅឡើយទេ ដោយសារមិនមានលេខសម្រាប់ទំនាក់ទំនង។ហើយលេចឮថាទាំងពីរនាក់ប្ដីប្រពន្ធបានគេចខ្លួនទៅរស់នៅឯប្រទេសជប៉ុនឯណោះ។យ៉ាងណាក៏ដោយយើងនឹងរង់ចាំធ្វើការបកស្រាយនៅពេលក្រោយ៕

Powered by Blogger.