កម្លាំងនគរបាលក្រុងសិរីសោភ័ណធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល...!
បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងសិរីសោភ័ណបានត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល ទៅលើ
អ្នកបើកបរ ដើម្បី រក្សា សន្តិសុខនិងសុវត្ថភាព ក្នុងការធ្វើចរាចរណ៍ ។
ដោយអនុវត្តន៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅរាត្រីថ្ងៃទី16 ខែមីនាឆ្នាំ 2024 នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណដឹកនាំដោយ លោកវរសេនីយ៍ទោអ៊ុនឧត្តមអធិការរងទទួលផែនសណ្ដាប់ធ្នាប់សាធារណៈនៃអធិការរដ្ឋាននគរបាលក្រុងសេរីសោភ័ណបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចមុខសាលាបឋមសិក្សាអូអំបិលស្ថិតនៅក្នុងភូមិអូរអំបិលសង្កាត់អូអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកវីរៈសេនីយ៍ទោអ៊ុនឧត្តមបានឲ្យដឹងទៀតថាដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯកស៊ីឌីអធិការនគរបាលក្រុង ឲ្យកម្លាំងយើងចុះត្រួតពិនិត្យជាតិអាកុលនិងត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍។
លោកវរសេនីយ៍ទោ អ៊ុនឧត្តម បានបញ្ជាក់ថា÷
លទ្ធផលត្រួតពិនិត្យរកកំរិតជាតិអាល់កុល ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងរកអ្នកប្រើអាវុធខុសច្បាប់:គិតចាប់ពីម៉ោង២៣:៣០នាទីដល់ភ្លឺ ការត្រួតពិនិត្យរកជាតិអាល់កុលបានធ្វើការត្រួតពិនិត្យលើអ្នកបើកបរ៖រថយន្តតូចចំនួន ៤៥ គ្រឿង។
រថយន្តធំចំនួន ២០គ្រឿង ម៉ូតូចំនួន ២៨ គ្រឿង។
មនុស្សសរុប១៦៧នាក់ស្រី៦៧នាក់ ក្នុងចំណោមអ្នកបើកបរខាងលើ យើងរកឃើញ អ្នកបើកបរដែលមានជាតិអាល់កុលសរុបចំនួន០៣ នាក់ ដែលមានកំរិតជាតិអាល់កុលចាប់ពី០,០០ដល់០,១៩០mg/l មិនលើសជាតិអាល់កុល នោះឡើយតែយ៉ាងណាក៏ដោយសមត្ថកិច្ចយើងនឹងធ្វើការចុះត្រួតពិនិត្យបន្តទៀតសូមឱ្យបងប្អូនគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
គួរបញ្ជាក់ថា៖នៅពេលពិនិត្យជាតិអកុលទៅលើអ្នកបើកបរនិងកាន់ដៃចង្កូតរថយន្ត បើពិនិត្យជាតិអាកុលរកឃើញមានត្រូវធ្វើការផាកវិន័យកម្រិតអាកុល០,២៥និង០,៣០អ្នកបើកបរម៉ូតូនិងម៉ូតូកងបីវិន័យ២៥០.០០០រៀល រថយន្តធុនស្រាល៤០០.០០០រៀល រថយន្តធុនធ្ងន់៨០០.០០០រៀលនិងកម្រិតអាកុល០,៤០ឡើងទៅម៉ូតូនិងម៉ូកងបីវិន័យ១.០០០.០០០រៀល រថយន្តធុនស្រាល២.០០០.០០០រៀល រថយន្តធុនធ្ងន់៤.០០០.០០០រៀល។
Post a Comment