រថយន្ត២គ្រឿងរបស់ក្រុមសង្គ្រោះ មកពីយកអ្នកគ្រោះថ្នាក់ចរាចណ៍ បុកម៉ូតូរបួសធ្ងន់


 


ក្រុងប៉ោយប៉ែត: វេលាម៉ោង១០ :៤៧នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មានរថយន្ត២គ្រឿង បេីកយ៉ាងលឿន បានបង្កគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាក ឌ្រីមសង់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2U-1818  ខាងរថយន្តដែលគេស្គាល់គេថា ជាក្រុមសង្រ្គោះបឋម ហេតុការណ៍នេះកេីតនៅផ្លូវបេតុងដេីមចាន់គីរី ដែលជាផ្លូវប្រសព្វ៤ ស្ថិតក្នុងភូមិប្រជាធម្មកេីត សង្កាត់អូឫស្សីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបណ្តាលអោយអ្នកបេីកម៉ូតូរបួសធ្ងន់ ត្រូវបានក្រុមខាងលេីបញ្ចូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។




បេីតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ការបានលើកឡើងថា គេឃេីញមានរថយន្ត២ខាងលេី បេីកយ៉ាងលឿនមកចំណុចកេីតហេតុ ក៏បត់កែង បុកនឹងម៉ូតូ១គ្រឿងជិះផ្លូវត្រង់ឆ្ពោះទៅកេីត។




ប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ មានការមិនសប្បាយចិត្ត និងឥរិយាបថ យុវជនម្នាក់ដែលសមាជិកក្រុម សំដីឈ្លេីយ ច្រឡេីសបេីស គ្មានសិល៍ធម៌ សំឡត់ ដោយអាងខ្លួនឯងជាក្រុមសង្គ្រោះ ។ ពួកគាត់បន្ថែមទៀតថា ពួកគាត់ទប់អារម្មណ៍ កុំអោយមានហឹង្សា ។


យ៉ាងណាម៉ិញ ក្នុងហេតុការណ៍ជាក់ស្តែង លោក នួន នីគីដា ដែលជាប្រធានក្រុមសង្គ្រោះ លោកថា រង់ចាំប៉ូលីសវាស់វែង លោកបន្ថែម ថាបុរស់ជិះម៉ូតូស្រវឹង ទុកអោយសមត្ថកិច្ចវាស់វែង និង វិនិច្ឆ័យ ។



ប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ សំណូមអោយថ្នាក់ដឹកនាំក្រុងមេត្តា ស្នេីសុំអោយក្រុមខាងលេី បេីកបរគោរពស្ថានភាពជាក់ស្តែង កុំលឿនហួសប្រមាណ បណ្ដាលអោយប៉ះពាអ្នកប្រើប្រាស់ផ្លូវសារធារណៈ  ពួកលោកសារទរចំពោះក្រុមមនុស្សធម៌ផ្សេងៗដែលចូលរួមជួយសង្គម ។


ក្រោយកេីតហេតុគេឃើញសមត្ថកិច្ច ធ្វើការវាស់វែង ។ ចំពោះសាច់ញាតិអ្នករងរបួសស្នេីសុំ អោយសមត្ថកិច្ច ឃាត់ខ្លួនអ្នកបេីក និងយករថយន្ត ព្រមទាំង ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបណ្តោះអាសន្ន រង់ចាំដោះស្រាយក្រោយ ៕

Powered by Blogger.