កម្លាំងអន្តរាគមន៍នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចុះធ្វើការល្បាតចល័ត្ន ត្រួពិនិត្យលើដងផ្លូវ តាមទីប្រជុំជន បង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទជាពិសេសបង្ក្រាបក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!!!

 



បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ក្រោមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០០នឹង១០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។






លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក កម្លាំងអន្តរាគនមន៍អង្គភាពវរៈ៨៩១ ចំនួន ១០ នាក់ ប្រដាប់ដោយអាវុធ (AK : ០៤ ដើម  ) មធ្យោបាយដោយរថយន្ត   ១ គ្រឿង  ដឹកនាំដោយ លោក វរសេនីយ៍ទោ ថង សាវ៉ាទ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អនុប្រធានវេនប្រចាំ បញ្ជាក្រុមទី១  បានដឹកនាំកម្លាំង ចុះធ្វើការល្បាតចល័ត្ន ត្រួពិនិត្យលើដងផ្លូវ តាមទីប្រជុំជន រដ្ឋបាលក្រុងប៉ោយប៉ែតរួមមាន៖ សង្កាត់ផ្សារកណ្តាល និងសង្កាតអូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 


លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថា កម្លាំងអន្តរាគមន៍ ចុះធ្វើការល្បាតចល័ត ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បង្កាទប់ ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ ជាពិសេសបង្ក្រាបក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច កម្លាំងអន្ត្រាគមន៍ រងចាំបទបញ្ជា២៤ម៉ោង លើ២៤ ម៉ោងប្រជាពលរដ្ឋមានហេតុការណ៍កើតឡើងចុះជួយអន្តរាគមន៍និងបង្ក្រាបបានពេលវេលា   ក្នុងការត្រួតពិនិត្យបានបញ្ជប់នៅវេលាម៉ោង០១នឹង៤០ នាទីរំលងអាធ្រាតថ្ងៃខែដដែល ។ដោយ៖លោកចាន់ពុធ

Powered by Blogger.