កិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវទីព្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ លោកឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកនាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួន កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០:៥៥នាទីព្រឹកថ្ងៃដដែល ស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។

   បន្ទាប់មក ឯកឧត្ដម អគ្គនាយក រួមជាមួយសមាសភាពក្នុងកិច្ចប្រជុំអញ្ជើញចុះពិនិត្យបញ្ជរប្រថាប់ត្រាលិខិតឆ្លងដែន ប័ណ្ណព្រំដែនចេញ-ចូល ទីតាំងដែលត្រូវសង់រោងត្រៀមទទួល និងចែកវត្ថុអនុស្សាវរីយ៍ នំប៉័ង ទឹកសុទ្ធជូនពលករក្នុងបរិវេណច្រកទ្វារ ទីតាំងសម្រាប់ពលករគ្មានឯកសារធ្វើដំណើរនៅស្ថានីយរថភ្លើងប៉ោយប៉ែត និងពិសារអាហារសាមគ្គីថ្ងៃត្រង់រួមគ្នាប្រកបដោយភាពស្និទ្ធិស្នាលរីករាយរាក់ទាក់ជាទីបំផុត ។

Powered by Blogger.