នគរបាលខេត្តបន្ទាយមានជ័យ ចេញយាមល្បាតត្រួតពិនិត្យ ថ្ងៃយប់ ដើម្បីពង្រឹង សន្តិសុខសុវត្ថិភាព សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជា យ៉ាងមុឺងម៉ាត់ដល់កម្លាំងការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ឱ្យពង្រឹងការយាមល្បាត និង ពិនិត្យតាមភូមិសាស្ត្រ ទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលបង្ករអសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
ជារាងរាលថ្ងៃយប់ កងកម្លាំងប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ កម្លាំងនគរបាលការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ បានចេញយាមល្បាតត្រួតពិនិត្យ តាមភូមិសាស្ត្រស្មុគស្មាញ ទីប្រជុំជន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសខុសច្បាប់ទាំងឡាយ បទល្មើសព្រហ្មទណ្ឌ និងទប់ស្តាត់រាល់សកម្មភាពផ្សេងៗ ។
ប្រសិនបងប្អូនប្រជាពលរដ្ឋជួបរឿងអសន្តិសុខ ក្មេងទំនើង និងបទល្មើសផ្សេងៗ សូមធ្វើការរាយការណ៍មក នគរបាលយើងខ្ញុំដែលនៅជិតបងប្អូនបំផុត តាមរយះទំនាក់ទំនងHotlineលេខតាមបណ្តាក្រុងស្រុកទាំង៩ ឬទំនាក់ទំនងមកកាន់លេខ Hotline 0977880018 របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ២៤/២៤ សូមអរគុណ ៕
Post a Comment