ពិធីប្រកាស ចូលកាន់មុខតំណែង ជាអភិបាលរង ស្រុក ក្រុង ខេត្តបន្ទាយមានជ័យ..!
បន្ទាយមានជ័យ÷ មន្ត្រីរាជការស៊ីវិលក្នុងខេត្តបន្ទាយមានជ័យជាង 1 ម៉ឺននាក់សរុបទាំងគ្រូបង្រៀន
ទាំងគ្រូពេទ្យនិងក្រុមប្រឹក្សាឃុំសង្កាត់ផងត្រូវតែធ្វើតេសរកសារធាតុញៀនករណីរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនគឺត្រូវតែបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊មរាត្រីគណៈនៃគណៈអភិបាលខេត្តបន្ទាយមានជ័យក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងជាអភិបាលរងស្រុកក្រុងខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី 5 ខែមីនាឆ្នាំ 2024 នៅសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលប្រតិភូកម្មអំណាចមកឱ្យគណៈអភិបាលរាជធានីខេត្តស្រុកក្រុងតាមរយៈអនុក្រឹត្យលេខ ២៤០អនក្រ.បកក៏ឆ្នាំ ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចការនេះរដ្ឋបាលខេត្តដែល បានយកចិត្តទុកដាក់អនុវត្តដោយសុក្រិតអនុលោមតាមសេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរ
ឯការផ្លាស់ប្តូរគឺផ្អែកលើគោលការណ៍អាណត្តិ ដែលត្រូវបំពេញហើយទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧប្បនិស្ស័យ បុគ្គលដែលត្រូវតែងតាំង ឬផ្ទេរភារកិច្ចឬប្រគល់ភារៈកិច្ចនោះមានដូចក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌនីមួយៗ ជាបុគ្គលប្រកបដោយគុណសម្បត្តិ មានសមត្ថភាពដឹកនាំគ្រប់គ្រង មានគំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មានក្រមសីលធម៌ មានសាមគ្គីល្អ និងមានមនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់ការតែងតាំងនិងមុខតំណែងណាមួយ ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា។
ភ្ជាប់ជាមួយនឹងនោះដែរលោកអភិបាលខេត្តបន្ទាយមានជ័យក៏បានជំរុញឲ្យមន្ត្រីមូលដ្ឋានត្រូវតែសហការជាមួយនឹងសមត្ថកិច្ចក្នុងការបង្ក្រាបក្មេងទំនើងដែលកំពុងតែធ្វើព្យុះធ្វើភ្លៀងដេញកាប់ចាក់គ្នាបង្កភាពអសន្តិសុខក្នុងសង្គមយ៉ាងខ្លាំងជាមួយគ្នានេះដែរ លោកក៏បានជំរុញឲ្យបង្រ្កាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទជាបន្ទាន់ព្រោះល្បែងស៊ីសងទាំងនេះបើកើតនៅក្នុងមូលដ្ឋានគឺតែងតែកើតមាននូវអំពើចោរកម្មគ្រប់ប្រភេទអំពើហិង្សាក្នុងគ្រួសារនិងសង្គមផងដែរ។
Post a Comment