នៅទីបំផុត !តំណាងអយ្យការសម្រេចចោទប្រកាន់ អ្នកកាសែតចំនួន៨នាក់ ពីបទ«កំហែងយកប្រាក់»តាមបណ្ដឹងរបស់អ្នកដឹកឈើ
ខេត្តមណ្ឌលគិរី៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ អ្នកសារព័ត៌មានចំនួន៨នាក់ក្នុងនោះស្រី២នាក់ពីបទ«កំហែងយកប្រាក់ជាង៤០ម៉ឺនរៀល»។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។
អ្នកសារព័ត៌មានទាំង០៨នាក់ដែលរងការចោទប្រកាន់នេះ រួមមាន៖
ទី១- ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com អាស័យដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល (មានប័ណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤) ។
២- ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាស័យដ្ឋាន នៅ ខេត្តស្វាយរៀង (មានប័ណ្ណ សំគាល់ខ្លួនអ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤) ។
៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុតសុពលភាព)។
៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុតសុពលភាព)។
៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)។
៦- ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com។
៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)។
៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)។
អ្នកកាសែតទាំង៨នាក់ខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដឹងរបស់អ្នកដឹកជញ្ជូនឈេឺ។
ការចាប់ឃាត់ខ្លួន នឹងចោទប្រកាន់ អ្នកកាសែតចំនួន០៨នាក់នៅពេលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស ស្របពេលដែលពួកគាត់ អះអាងថាខ្លួនពុំបានទារប្រាក់ ឬកំហែងយកប្រាក់ ពីអ្នកដឹកឈើនោះឡើយ បែរជាត្រូវរងបណ្ដឹង និងរងការឃាត់ខ្លួនទៅវិញ….? ។
ពោលគឺ អង្គហេតុនៃរឿងនេះ ផ្ដើមពីរឿងដឹកឈើ ឈានដល់សម្របសម្រួលគ្នា ក្រោមហេតុផល មនោសញ្ចេតនា.រាប់អានគ្នា រវាងក្រុមអ្នកកាសែត និងអ្នកដឹកឈើដោយពុំបានទាមទារ ឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ៕
Post a Comment