សកម្មភាពរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតចុះធ្វើការមិនគិតថាថ្ងៃឬយប់ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែក!!!

 

បន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការស្ដីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃពុធ ទី ៦ ខែមីនា ឆ្នាំ២០២៤។



លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែក ដឹកនាំកម្លាំង ចុះសំណេះសំណាលនិងណែនាំ ដល់បងប្អូនប្រជាពលរដ្ឋជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងចាក់លុយគ្រប់ប្រភេទ ដើម្បី ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងកម្លាំងនគរបាលប៉ុស្តិ៍ចុះធ្វើការសម្រួលចរាចរណ៍ជូនសិស្សចេញចូលពីសាលារៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតចុះធ្វើការល្បាតចល័ត្នដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។




ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែក ក៏បានសួរនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់បងប្អូនរស់នៅមានអសន្តិសុខអត់ឬមានក្មេងទំនើបចូលក្នុងភូមិអុកឡុកដែលឬទេបើមានសូមរាយការណ៍មកអាជ្ញាធនឹងកងកម្លាំងនៅជិតផ្ទះរបស់បងប្អូននិងសូមរាយការណ៍ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតមានលេខ៖០១២ ៣៥៨ ៥៨៧-០៦៨ ៥៨៥៩០៥ -០៧៨២៥៩ ៩៩០ -០៩៩ ៧៣១ ៣៣៦ លេខប្រចាំបញ្ជា ២៤ ម៉ោងលើ ២៤ម៉ោង។




Powered by Blogger.