ពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: នៅថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានប្រារព្ធធ្វើពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
កម្មសិក្សាការី ជាសិស្សនាយនគរបាល និង នាយនគរបាលរង មានចំនួន២៦នាក់ ក្នុងនោះ ស្រី៥នាក់ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២២បានចាប់ផ្តើមចូលរៀន នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២៤កន្លងទៅ មកពីសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាបការចុះកម្មសិក្សានេះគឺមានរយះពេល១ខែ ដើម្បីគ្រប់លក្ខ័ណជានគរបាលជាតិ និងតាំងស៊ុប។ ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវមតិសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់ក្មួយៗសិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចំពោះតួនាទីភារកិច្ច យកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព និងសង្គមជាតិ បម្រើជាតិមាតុភូមិ ប្រជាពលរដ្ឋប្រកបដោយគុណធម៍។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤បានចាត់ទុកថាការចុះកម្មសិក្សារបស់ក្មួយៗ ប្អូនៗនាពេលនេះ គឺដេីម្បីផ្សាភ្ជាប់ការសិក្សាទ្រឹស្តី ជាមួយនិងការអនុវត្តការងារជាក់ស្តែង និងអនុវត្តតាមកម្មវិធីអប់រំសាលាបណ្ឌិត្យសភានគរបាលកម្ពុជាបានតម្រូវអោយសិស្សនគរបាលចុះធ្វេីកម្មសិក្សា និងអនុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមីនីមួយៗដេីម្បី សិក្សាស្វែងយល់ពីចំណេះ ជំនាញរបៀបរបបធ្វេីការងារប្រចាំថ្ងៃរបស់នគរបាលជាតិ៕
Post a Comment