ផ្លូវគ្រួសក្រហម ប្រវែងជាង១៣៥០ម៉ែត្រ ត្រូវបានស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ឧបត្ថម្ភ ពីក្រុមការងារចុះជួយក្រុង សង្កាត់ និងសប្បុរសជនរួមទាំងប្រជាពលរដ្ឋ



បន្ទាយមានជ័យ៖ ផ្លូវគ្រួសក្រហម ប្រវែងជាង១៣៥០ម៉ែត្រ ត្រូវបានស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ឧបត្ថម្ភ ពីក្រុមការងារចុះជួយក្រុងសង្កាត់ និងសប្បុរសជនរួមទាំងប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។




លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់ថា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងជាការណែនាំពី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ផ្លូវត្រូវបានស្ថាបនាជាផ្លូវគ្រួសក្រហមសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ ប្រវែង១៣៥០ម៉ែត្រ ទទឹង៨ម៉ែត្រ។



លោក វ៉ា ជឹមណារ៉េត បានបញ្ជាក់បន្ថែមថា ការស្ថាបនាផ្លូវគ្រួសក្រហមជូនប្រជាពលរដ្ឋប្រើប្រាស់នេះ គឺមានការចូលរួមឧបត្ថម្ភពីលោក គាត ហ៊ុល អនុប្រធានចុះជួយក្រុងប៉ោយប៉ែត ១២ឡាន រួមទាំងគ្រឿងចក្រឈូសឆាយកៀរកិនបង្ហាប់,  លោក បោន ប៊ិន ប្រធានក្រុមការងារចុះជួយសង្កាត់អូរជ្រៅ ចំនួន១០ឡាន  លោក តាន់ គឹមរិទ្ធិ អនុប្រធានចុះជួយសង្កាត់អូរជ្រៅ ចំនួន១០ឡាន,  លោក ពេស យាស័ក អនុប្រធានចុះជួយសង្កាត់អូរជ្រៅ ចំនួន២ឡាន, លោក ប៊ី ណាស៊ី ចំនួន១០ឡាន, លោក ឈឹម គន្ធា សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ចំនួន១០ឡាន, លោក វ៉ាន់ លីហោអនុប្រធានក្រុមការងារ ចុះជួយសង្កាត់អូរជ្រៅ  ចំនួន២ឡានរួមទាំងប្រជាពលរដ្ឋអមសងខាងផ្លូវចំនួន៧ឡានបន្ថែមទៀត។

  

ការស្ថាបនាផ្លូវជាគ្រួសក្រហមនេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់បានងាយស្រួលនៅរដូវវស្សាខាងមុខនេះមិនឲ្យលំបាកទៀតទេ៕
Powered by Blogger.