កម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ប៉ុស្តិ៍គីឡូម៉ែត្រលេខ៤ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា!!!

 


បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ  ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមបទបញ្ជាផ្ទាល់របស់ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១  នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង ៥០ នាទីថ្ងៃត្រង់។


កម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ប៉ុស្តិ៍គីឡូម៉ែត្រលេខ៤  ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ សុ ង៉ែត ភេទ ប្រុស អាយុ ២៩ ឆ្នាំសញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិក្បាលស្ពាន១ ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លំនៅបច្ចុប្បន្នមិនពិតប្រាកដ មុខរបរកម្មករសំណង់ ករណីហឹង្សាដោយចេតនា ត្រង់ចំណុចខាងលិចសាលារៀនបឋមសិក្សាគីឡូម៉ែត្រលេខ៤ ខ្ទមស្នាក់នៅបណ្តោះអាសន្នរបស់ជនបង្ករ (ជាប់ផ្ទះចិញ្ចឹមគោ)ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។







 លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថា​​ តាមបណ្តឹងរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋាន​   

មុនពេលកើតហេតុជនរងគ្រោះនិងជនបង្កបានផឹកស៊ីរួមគ្នាត្រង់ចំណុចកើតហេតុខាងលើតាំងពីព្រឹក បន្តរហូតដល់ថ្ងៃត្រង់ បន្ទាប់មកក៏បានឈ្លោះទាស់ទែងគ្នាពីពាក្យសម្តីរហូតប្រវាយប្រតប់គ្នាភ្លាមៗនោះជនបង្ករបានទាញកំបិតតាំងតោនៅសៀតជញ្ជាំងខ្ទមខ្លួន កាប់ទៅលើជនរងគ្រោះឈ្មោះ ឃុំ  លីន ភេទប្រុស អាយុ ៣៤ ឆ្នាំ ​  មុខរបរកម្មករ(ស៊ីឈ្នួលកាប់គោ) បណ្តាលអោយរងរបួស​ត្រូវចំ ១ កំបិតលើចិញ្ចើមខាងធ្វេង ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហង្សទេព ក្រុងប៉ោយប៉ែត 


 លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ថា  ជនសង្ស័យរួមទាំង​វត្ថុតាង​ ​កំបិតតាំងតោ ១ ដើម ​ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១  ប្រគល់ជូន ទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល ​នៅវេលាម៉ោង ១៣ នឹង០៧ នាទីរសៀលថ្ងៃខែដដែល ​​ដើម្បីយកទៅអនុវត្តតាមនិតិវិធីបន្ត ។

Powered by Blogger.