កម្លាំងឧទ្យានុរក្សប្រចាំថ្នាក់ការស្រកចង្អៀតសហការជាមួយកម្លាំងថ្នាក់ការថ្មដានិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃឃាត់រថយន្តមួយគ្រឿងដឹកអនុផលព្រៃឈើ។
បាត់ដំបង :-ថ្ងៃចន្ទ ០៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយកម្លាំងសម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា សហការណ៍ជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានធ្វើការដេញបង្រ្កាបរថយន្តចំនួន ០១គ្រឿង ដែលមានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត កម្លាំងមន្រ្តីឧទ្យានុរក្សយើងបានធ្វើការឃាត់ទុករថយន្តសណ្ដោងធន់ធំចំនួន ០១គ្រឿង នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាក់ស្ដែងក្រុមល្បាតយើងបានត្រួតពិនិត្យមើលករណីរថយន្តសណ្ដោងធន់ធំ បានបង្កប់ឈើ ចំនួនន០៤សន្លឹករួចកម្លាំងសម្ថតកិច្ចយើងបានធ្វើការដកហូតវត្ថុតាងរួមមាន៖
រថយន្តសណ្ដោងធន់ធំចំនួន 01គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829
ដឹកឈើប្រភេទស្ពង់ចំនួន ០៤សន្លឹក:
-0,30x1,30x5,00x1=1,95ម៉ែត្រគូប
-0,30x1,30x9,00x1=3,51ម៉ែត្រគូប
-0,30x1,50x9,00x1=4,05ម៉ែត្រគូប
-0,30x1,60x9,00x1=4,32ម៉ែត្រគូប
សរុបមុខឈើទាំងអស់ចំនួន ០៤សន្លឹកស្មើរនឹង ១៣,៨៣ម៉ែត្រគូប(វត្ថុខាងលើត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។
Post a Comment