កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន. .!

 


(បន្ទាយមានជ័យ )÷ នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤នេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅកាន់តុលាការ...។


សមត្ថកិច្ចបានអីដឹងថា÷នៅវេលាម៉ោង១២និង០០
នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ កេល ឈួន ហៅចែអយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ស៊ើន ផៃរត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់), ៣-ឈ្មោះ ភួង ផលិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ៤-ឈ្មោះ ឡាយ សុថាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទាន ទីលំនៅបច្ចុប្បន្នភូមិពន្លៃត្បូង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់៨,៣០ក្រាម, -រថយន្ត ចំនួន០១គ្រឿង ម៉ាកNISSAN MACH ពណ៌ខៀវចាស់ ផលិតឆ្នាំ១៩៩៣ ពាក់ផ្លាកលេខ សៀមរាប 2A-2829 , -ម៉ូតូ ចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ប.មានជ័យ 1AA-7740, -ទូរស័ព្ទចំនួន ០២គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

    លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលើ កម្លាំងមូលដ្ឋានកងរាជាអាវុធហត្ថក្រុងបានតាមដានស្រាវជ្រាវមុខសញ្ញាចាស់ជាយូរមកហើយ រហូតដល់ចំណុចខាងលើ កម្លាំងយើងបានប្រទះឃើញជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ឈ្មោះ កេល ឈួន ហៅ ចែអយ កម្លាំងក៏បានឃាត់សួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេរឃើញមានគ្រឿងញៀនមួយចំនួនលាក់ទុកក្នុងខ្លួន ហេីយកម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់៣នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសាកសួរ
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូសារធាតុញៀនពិតប្រាកដមែន។

   ទោះជាយ៉ាងណាដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ៕

   




Powered by Blogger.