ពិធីប្រកាសលោកគ្រូចៅអធិការស្ដីទីវត្តគោកក្តួច ពិធីបុណ្យផ្កាប្រាក់និងបុណ្យស្លងសមិទ្ធផលផ្សេងៗក្នុងវត្តគោកក្តួច។

 



បាត់ដំបង :-ពិធីប្រកាសព្រះគ្រូចៅអធិការស្ដីទីវត្តគោកក្តួចបុណ្យផ្កាប្រាក់និងបុណ្យឆ្លងសមិទ្ធផលនៅក្នុងទីធ្លាវត្តគោកក្តួចដែលបានសាងសង់រួចរាល់រួមមាន។
ទីធ្លាវត្តរួមមាន
បណ្ដោយ៥៧ម៉ែត្រ​ ទទឹង 10 ម៉ែត្រផ្លូវបេតុងពីរខ្សែកន្លះប្រវែង ២៤៣ម៉ែត្រទទឹង៤ ម៉ែត្រ។ដែលត្រូវចំណាយថវិកាអស់ចំនួន​ ២៣.៨២៦.៥០០រៀល។មួយម្ភៃបី លាន ប៉ែតសិបពីម៉ីនប្រាំមួយពាន់ ប្រាំរយរៀល ប្រាក់ដុល្លា (៣២៩០ )បីពាន់ពីរយកៅសិបដុល្លារសហរដ្ឋអាមេរិក​ សស្ថិតនៅក្នុងវត្តបុរ៉ារ៉ាមហៅវត្តគោកក្តួច  ភូមិគោកក្តួច ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានធ្វើពិធីបុណ្យឆ្លងសមិទ្ធផល បុណ្យផ្កាប្រាក់និងកាត់ខ្សែបូរ​ ដាក់ឲ្យប្រើប្រាស់



នៅព្រឹកថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២​៤​ ក្រោមអធិបតីភាព​ ព្រះវិបុលមុន្នី ហេង សុខន ព្រះបាឡាត់គណខេត្តបាត់ដំបងលោក ជា សម្បត្តិ ប្រធានក្រុមប្រឹក្សាស្រុកថ្មគោល
លោកណក់ ស៊ីណុន អភិបាលរងស្រុកថ្មគោល លោកលោកស្រីប្រធានការិយាល័យជុំវិញស្រុកលោកមេឃុំទាំងពីរឃុំលោកមេភូមិនៅក្នុងឃុំទាំងពីរពុទ្ធបរិស័ទលោកយាយលោកតាចូលរួមយ៉ាងច្រើនក្នុងពិធីប្រកាសគ្រូចៅអធិការស្តីទីវត្តគោកក្តួចបុណ្យផ្កាប្រាក់និងបុណ្យឆ្លងសមិទ្ធិផលនៅថ្ងៃនេះគឺបានមកពី​ សទ្ធា​ជ្រះថ្លា​ បងប្អូនសប្បុរសជនជិតឆ្ងាយ​ ដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា​ ធ្វេីឲ្យសមិទ្ធផលនេះរួចរាល់ជាស្ថាពរសម្រាប់ព្រះសង្ឃពុទ្ធបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗ។



លោក​ ជាសម្បត្តិប្រធានក្រុមប្រឹក្សាស្រុកថ្មគោលបានលើកឡើងថា​ នៅក្នុងទីធ្លាវត្តអារាមគោកក្តួច មានភាពស្ងាត់ស្រងំអត់សូវមានពុទ្ធបរិស័ទចូលរួមតែបច្ចុប្បន្ននេះឃើញថាពុទ្ធបរិស័ទជិតឆ្ងាយមានសទ្ធាជ្រះថ្លាចូលរួមយ៉ាងច្រើនកុះករខុសប្លែកពីមុននេះក៏ព្រោះ តែដោយសារគោលនយោបាយឈ្នះឈ្នះ​ របស់សម្ដេចតេជោហ៊ុនសែន​ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល បាននូវសន្តិភាពពេញលេញចាប់ពីឆ្នាំ​ ១៩៩៨មកម្ល៉េះ។ លោក​ ជា សម្បត្តិបានបន្តថា​ យើងជាខ្មែរជាអ្នកជឿជាក់លើព្រះពុទ្ធសាសនាដ៏ច្រើនលើសលប​់​ ដូចនេះសាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលមកលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំនៀមទម្លាប់​ ហេីយការប្រតិបត្តិតាមផ្នែកសាសនានៅក្នុងសង្គមជាតិ នីមួយ​ៗ​ តែងមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែ។ ដែលជា​ អត្តសញ្ញាណនិងគុណតម្លៃដឹកនាំជីវិតរស់នៅរបស់មនុស្ស​ ធ្វើ​ឲ្យផ្នត់គំនិត​ ឥរិយាបថ​ សកម្មភាពមានភាពសមរម្យ​ មានលក្ខណៈល្អ​ អាចរស់នៅជាមួយគ្នាប្រកបដោយ​ សុដុមរមនា។



ចុងក្រោយលោកជាសម្បត្តិប្រធានក្រុមប្រឹក្សាស្រុកថ្មគោលបានមានប្រសាសន៍ថា​ នៅក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់​ ដើម្បីធានាថាការរីកចម្រើនទាំងសម្ភារៈ​ និងស្មារតីត្រូវតែមានល្បឿនស្មើគ្នា​ ការស្វែងរកភាពមានបានទាំងសម្ភារៈត្រូវ ក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌​ និងគុណធម៌​ ដូច្នេះវាពិតជាមានភាពចាំបាច់​ និងបន្ទាន់ក្នុងការពន្យល់សង្គមមនុស្សឲ្យមើលឃើញពីគុណតម្លៃ​ និងផលប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យ​ ការគោរពច្បាប់បានលើកកម្ពស់ មនុស្សធម៍​ សីលធម៌​ គុណធម៌​ និងការសន្សំបុណ្យកុសលដើម្បីបានជាបុណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌​ សុខដុមរមនា​ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចិរភាពនិងក៏ជាបុណ្យកុសលសម្រាប់ជីវិតបរលោក​ បានទៅកាន់សុគតិភពផង​ និងបរមសុខផង​ តាមមរមពុទ្ធោវាទ៕


ក្នុងនោះផងដែរលោកជា សម្បត្តិប្រធានក្រុមប្រឹក្សាស្រុកថ្មគោលបានជួយថវិការចំនួន 533$សងគ្រឿងសំណង់ផ្សេងៗដែលវត្តនៅខ្វះខាន។







Powered by Blogger.