ជនសង្ស័យជាមុខសញ្ញាជួញដូរនឹងប្រើប្រាស់នូវសាធាតុញៀនចំនួន ៥ នាក់ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង្សឃាត់ខ្លួន



តាកែវ÷ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាសំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ហៀម ស្រ៊ីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឿន ប៊ុនហ៊ាងភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅភូមិជ្រោយស្លែងឃុំ គិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ  ឃាត់ខ្លួនបាននូវវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានឆែកឆេររកឃើញរួមមាន  ÷ 

*ម្សៅក្រាមពណ៌សថ្លាស ១កញ្ចប់តូច ។ 

*ជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននោះទិញពីឈ្មោះគង់ បាយន្ត័ ភេទប្រុស អាយុ៤១ឆ្នាំ (អ្នកជួញដូរគ្រឿងញៀន យ៉ាងសកម្ម ) នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ត តាកែវ  (ឃាត់ខ្លួនបាន ) រួមទាំងបក្ខពួកបាន ៣នាក់រួមមាន ÷

១/ឈ្មោះ អ៊ិន ទូច ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងសំណង់ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ខេត្តតាកែវ (ប្រើប្រាស់) ។

២/ឈ្មោះ ប៊ុន ភា ភេទប្រុស អាយុ៣៥ឆ្នាំ មិខរបរ មិនពិតប្រាកដ នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ប្រើប្រាស់)។

៣/.ឈ្មោះ ឡោ សុខហុក ភេទប្រុសអាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដនៅ ភូមិប្រសូតសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ប្រើប្រាស់)។

    វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ និងជុំពាមកៅស៊ូមួយ  បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ 


Powered by Blogger.