គ្រាប់កាំភ្លើងត្បាល់០២គ្រាប់ត្រូវបានមន្ត្រីជំនាញប្រទះឃើញក្នុងព្រលានយន្តហោះវាលបែកចាន



(ខេត្តបាត់ដំបង)កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះគ្រាប់កាំភ្លើងត្បាល់០២គ្រាប់ត្រូវបានមន្ត្រីជំនាញប្រទះឃើញនៅ នៅត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ។



មន្ត្រីជំនាញបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌ០២គ្រាប់ខាងលើជាប្រភេទគ្រាប់កាំភ្លើងត្បាល់ ទំហំ 60mm ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ទំហំ 82mm ចំនួន០១គ្រាប់ ដែលគ្រាប់ទាំងនេះត្រូវបានក្រុមការងារអង្គភាពកំចាត់មីនប្រទះឃើញក្នុងខណ:ពេលកំពុងបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណចំណុចទីតាំងខាងលើ ។




ហើយបន្ទាប់ពីប្រមូលយកបានបច្ចុប្បន្នគ្រាប់ខាងលើត្រូវបានជំនាញអង្គភាពកំចាត់មីនខេត្តបាត់ដំបង យកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតកំទេចចោលនៅពេលក្រោយ។



Powered by Blogger.