ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទរំលោភសេពសន្ថវ:

 


         

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៦:៣០នាទីល្ងាច កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទរំលោភសេពសន្ថវ:  ឃាត់ខ្លួននៅចំណុចផ្លូវលេខ០៧ ក្នុងបុរីជីរី ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចរោងកុនយីហោ MULTIPLEX MOVIE PRIVATE ទីតាំងផ្ទះលេខ២៦២ ផ្លូវលេខ១៣៨ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤:០០នាទី ។


     *ជនសង្ស័យ ៖

-ឈ្មោះ ណាន អាន ហៅ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។


      

វត្ថុតាងចាប់យក

-ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Dream C125 ពណ៌ក្រហម ស៊េរីឆ្នាំ2019 ពាក់ផ្លាកលេខក្រចេះ 1E-0062 លេខតួនិងម៉ាស៊ីនលេខ ៖ 5587601 និងទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone Xs Max ពណ៌ស ស៊ីមលេខ 071 7949 ជារបស់ជនសង្ស័យ) ។


        

ជនរងគ្រោះ:

-ឈ្មោះ ធីតា ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន ស្នាក់នៅ ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជាម្ដាយក្មេងស្រីរងគ្រោះឈ្មោះ ត្តី ភេទស្រី កេីតឆ្នាំ២០០៩  មុខរបរ សិស្ស



បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ


Powered by Blogger.